ទៀតហើយ! ក្រសួងសុខាភិបាល​កម្ពុ​ជា​បាន​ទាត់ចោល​ទាំងស្រុង​នូវ​ព័ត៌មាន​ដែល​បង្ហោះ​ថា មាន​មាន​មេរោគ​កូ​រ៉ូ​ណា​រាតត្បាត​ក្នុង​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ

(​ភ្នំពេញ​)៖ នៅ​រសៀល​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា​បាន​ទាត់ចោល​ទាំងស្រុង​នូវ​ព័ត៌មាន​ដែល​បង្ហោះ​ថា មាន​មាន​មេរោគ​កូ​រ៉ូ​ណា​រាតត្បាត​ក្នុង​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​។​

​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បានបញ្ជាក់​ប្រាប់ថា «​ព័ត៌មាន​ដែល​បង្ហោះ​ក្នុង Facebook ឈ្មោះ Kimseng Eab គឺជា​ព័ត៌មាន​ប្រឌិត​បំពុលសង្គម សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​យល់ច្រឡំ​»​។​

​លោកស្រី ក៏បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ស្វែងរក​ជន​ដែល​ប្រឌិត​ព័ត៌មាន​បំពុលសង្គមរូបនោះមក​ផ្តន្ទាទោស​តាមច្បាប់​។​

​សូមជម្រាបថា ករណី​ជំងឺ​កូ​រ៉ូ​ណា មានតែ​១​ករណី​គត់​ដែល​កើត​នៅ​កម្ពុជា គឺ​កើត​លើ​បុរស​ជនជាតិ​ចិន​ម្នាក់ ដែល​ធ្វើដំណើរ​តាម​ជើងយន្តហោះ​មកពី​ទីក្រុង​វូ​ណាន ហើយ​បុរស​ជនជាតិ​ចិន​រូបនោះ ត្រូវ​ព្យាបាល​ជាសះស្បើយ និង​វិលត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ហើយ​។ មកដល់ពេលនេះ​មិនទាន់មាន​ជំងឺ​កូ​រ៉ូ​ណា​កើត​នៅ​កម្ពុជា​នោះទេ​៕

អត្ថបទដែលជាប់ទាក់ទង