អុញនុះ! រថយន្តទ្បង់គ្រីស័រស៊េរីទំនើប១គ្រឿង សង្ស័យអ្នកបើកបរគាត់ប្រញ៉ាប់ការងារអ្វីមួយ បានបញ្ជាចង្កូតឡានបើកដូចគេប្រកួតឡានប្រណាំងធ្វើអោយអ្នកដំណើរញាក់សាច់ទាំងព្រឹក

ខេត្តតាកែវ៖ រថយន្តទ្បង់គ្រីស័រស៊េរីទំនើប១គ្រឿង សង្ស័យអ្នកបើកបរគាត់ប្រញ៉ាប់ការងារអ្វីមួយ បានបញ្ជាចង្កូតឡានបើកដូចគេប្រកួតឡានប្រណាំងធ្វើអោយអ្នកដំណើរញាក់សាច់ទាំងព្រឹក លុះមកដល់ចំណុចកើតហេតុ ល្បឿនលឿនពេកស្រាប់តែរេចង្កូតធ្លាក់ផ្លូវក្រទ្បាប់ផ្ងារជើងឡើងលើនៅផ្លូវជាតិលេខ៣ ។

ហេតុការនេះដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង ៧ព្រឹកថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០នេះ តាមបណ្ដោយផ្លូវជាតិលេខ៣ ម្ដុំខាងជើងផ្សារស័ង្កសី ស្រុកសំរោង ខេត្តតាកែវ ។

រថយន្តជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ម៉ាកទ្បង់គ្រីស័រ ពាក់ផ្លាកលេខ ភ្នំពេញ 2AW-0388 សង្ស័យតៃកុងបើកលឿនពេក ក៏ជ្រុលក្រទ្បាប់ផ្ងារជើងទ្បើងលើ ខូចខាតរថយន្ត ចំណែកមនុស្សរងរបួសស្រាល៕

អត្ថបទដែលជាប់ទាក់ទង