ផ្ទះថ្ម​បេតុង​ប្រក់​ស័ង្កសី​មួយ​កន្លែង​ ត្រូវ​បាន​ឆាបឆេះយ៉ាងសន្ធោសន្ធៅទាំងមេឃទាបភ្លឺ ​ដោយ​ពុំ​ទាន់​ដឹង​មូលហេតុ​ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ

​ភ្នំពេញ​៖​ ​ផ្ទះថ្ម​បេតុង​ប្រក់​ស័ង្កសី​មួយ​កន្លែង​ ត្រូវ​បាន​ឆាបឆេះយ៉ាងសន្ធោសន្ធៅទាំងមេឃទាបភ្លឺ ​ដោយ​ពុំ​ទាន់​ដឹង​មូលហេតុ​ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍។

ហេតុការណ៍នេះបានកើតឡើងនាវេលា​ម៉ោង​២​និង​៤០​នាទី​ទៀប​ភ្លឺ​ ឈាន​ចូល​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវលំ​ ភូមិ​ក្រាំង​អង្ក្រង​ សង្កាត់​ ក្រាំងធ្នង់​ ខណ្ឌ​សែន​សុខ​  ។​

​បើតាម​របាយការណ៍​របស់​នគរបាល​ខណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹង​ថា​ ម្ចាស់​ឈ្មោះ​ បិ​ន​ សុ​ភ័​ក្រ​ ភេទ​ប្រុស​ អាយុ​៣៥​ ឆ្នាំ​ មានមុខ​របរ​ បុគ្គលិក​អង្គការ​ ជា​ប្រភេទ​សំណង់​ ថ្ម​បេតុង​ប្រក់​ស័ង្កសី​ ដែល​មាន​ទំហំ​ ៥​ម៉ែត្រ​ x​ ១៤​ម៉ែត្រ​ បណ្តាល​ឲ្យ​ខូចខាត​សម្ភារៈ​ ប្រើប្រាស់​ក្នុងផ្ទះ​មួយ​ចំនួន​,​ ម៉ូតូ​០១​គ្រឿង​ម៉ាក​SuZuki​ស្លាក​លេខ​ ONG២០០​ .១១១៣១​ ប្រហែល​៣០%​ និង​ពុំ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​នៅ​ក្បែរ​ខាង​ ឬ​មាន​មនុស្ស​រង​របួស​និង​ស្លាប់​ឡើយ​ ។​

ចំពោះ​មូលហេតុ​ ដែលបង្កឲ្យមានអគ្គិភ័យនេះ សមត្ថកិច្ចកំពុង​ស្រាវជ្រាវ​ ។​

​ក្នុង​ការ​ឆាបឆេះ​នេះ​ មាន​រថយន្ត​ការិយាល័យ​អគ្គិភ័យ​ចំនួន​៣​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ចំនួន​ ០២​ ឡាន​ ស្មើនឹង​ ១០​ម៉ែត្រគូប​ និង​ពន្លត់​ចប់​ នៅ​ម៉ោង​ ៣​និង​០០​ នាទី​ទៀប​ភ្លឺ​ថ្ងៃខែ​ឆ្នាំ​ដដែល​ ៕

ផ្សាយផ្ទាល់៖ (ព័ត៌មានបឋម) អគ្គីភ័យឆាបឆេះផ្ទះថ្មមួយល្វែងទាំងកណ្តាលយប់ ម្ចាស់ផ្ទះសង្ស័យមានក្រុមចោរចូលលួចទ្រព្យសម្បត្តិមិនបានក៏លួចដុតបណ្តាលខ្ចេចគ្មានសល់បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនឹងក្រុមសមត្ថកិច្ចចុះអន្តរាគមន៍បាញ់ទឹកពន្លត់។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣រំលងអាធ្រាត្រថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

Posted by Cs News Live 24h on Tuesday, February 18, 2020

អត្ថបទដែលជាប់ទាក់ទង