សាហាវណាស់! កម្លាំងនគរបាលស្រុកកំពង់សៀម បានឃាតខ្លួនបុរសម្នា្កក់ ដែលកាប់សម្លាប់ប្រពន្ធខ្លួនឯងក្នុងថ្លុកឈាម

(កំពង់ចាម)៖ នាព្រឹកថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០នេះ កម្លាំងនគរបាលស្រុកកំពង់សៀម បានឃាតខ្លួនបុរសម្នា្កក់នៅត្រង់ចំណុចក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលកាប់សម្លាប់ប្រពន្ធខ្លួនឯងក្នុងថ្លុកឈាម។

គួរម្លឹកផងដែរថាកាលពីថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២០ មានប្រជាពលរដ្ឋប្រទះឃើញសពជនរងគ្រោះដេកស្លាប់ត្រង់ចំណុច ហើយក៏រាយការណ៍ជូនសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងជំនាញបានចុះដល់ទីតាំង ធ្វើការត្រួតពិនិត្យឃើញថាជនរងគ្រោះឈ្មោះ ចន្ធូ ភេទស្រី អាយុប្រហែល៣០ឆ្នាំ ស្នាក់នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ដោយសង្ស័យជាអំពើឃាតកម្ម កម្លាំងក៏បានធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបានថាជាប្តីជនរងគ្រោះ ដែលជនសង្ស័យឈ្មោះ ណេន ប៉ឹក ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាមធ្វើសកម្មភាពវាយសម្លាប់ រួចគេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ចំណែកសពជនរងគ្រោះត្រូវក្រុមប្រឹក្សាឃុំយកទៅបញ្ចុះនៅវត្តបល្ល័ងពេជ្រ៕

អត្ថបទដែលជាប់ទាក់ទង