កម្លាំងសមត្ថកិច្ច ប៉ុស្តិ៍នគបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ចុះបង្ក្រាបហាងផឹកសុីមួយកន្លែង យីហោ ពន្លឺរស្មីសាច់អាំង៩៩៩ បង្កប់សេវាកម្មផ្លូវភេទ ឃាត់ខ្លួនអនិតិជនចំនួន៥នាក់ និង ម្ចាស់ហាង ២នាក់ប្ដីប្រពន្ធ

ភ្នំពេញ៖ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃក្រសួងមហាផ្ទៃ បានសហការជាមួយសមត្ថកិច្ច ប៉ុស្តិ៍នគបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ចុះបង្ក្រាបហាងផឹកសុីមួយកន្លែង យីហោ ពន្លឺរស្មីសាច់អាំង៩៩៩ បង្កប់សេវាកម្មផ្លូវភេទ ឃាត់ខ្លួនអនិតិជនចំនួន៥នាក់ និង ម្ចាស់ហាង ២នាក់ប្ដីប្រពន្ធ។

ប្រតិបត្តិការចុះបង្ក្រាបទីតាំងខាងលើ ធ្វើឡើងកាលពីវេលាម៉ោង៨៖៣០នាទីយប់ ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវបុរីសូនី ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲដឹងថា ម្ចាស់ហាងមានឈ្មោះ សឹក សុភាព ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ម្ចាស់ហាង៩៩៩ ស្នាក់នៅហាងខាងលើប្រពន្ធឈ្មោះ តត សុផាត ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបមើលការខុសត្រូវក្នុងហាងខាងលើ ស្នាក់នៅជាមួយគ្នា។

បច្ចុប្បន្ន ប្ដីប្រពន្ធពីរនាក់ ដែលជាម្ចាស់ហាង រួមទាំងនារីជាអនិកជនចំនួន៥នាក់ ត្រូវបានបញ្ជូនខ្លួនទៅមន្ទីរប្រឆាំងការជួញដូរមនុស្ស និងការពាអនិកជនក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង