ក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់ នៅចំណុចឆ្នេរជិតផែរ៉ូយ៉ាល់គ្រុបក្រុងកោះរ៉ុងសន្លឹម ខេត្ដព្រះសីហនុ

(ព្រះសីហនុ)៖ នៅម៉ោង២១:០០ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីក្មេងប្រុសម្នាក់លង់ទឹកស្លាប់ នៅចំណុចឆ្នេរជិតផែរ៉ូយ៉ាល់គ្រុប ស្ថិតនៅភូមិកោះតូច សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុងសន្លឹម ខេត្ដព្រះសីហនុ។ ក្មេងប្រុសដ៏គួរឲ្យអាណិតនេះ ឈ្មោះ រ៉ូ ហ្វីអ៊ីន អាយុ២ឆ្នាំ៣ខែ មានឪពុកឈ្មោះ ចន ពៅ អាយុ២០ឆ្នាំ មុខរបរ កម្មករសំណង់ និងម្តាយឈ្មោះ យ៉ា ម៉ារី អាយុ១៩ឆ្នាំ មុខរបរកម្មសំណង់ ជាប្រជាពលរដ្ឋស្នាក់នៅបណ្តោះអាសន្នក្បែរទីតាំងកើតហេតុ ស្ថិតនៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង។

តាមការសាកសួររបស់មន្ត្រីប៉ុស្តិ៍ទៅឪពុកម្តាយជនរងគ្រោះ បានបញ្ជាក់ថា គាត់ទាំងពីរនាក់មិនបានដឹងមូលហេតុដែលកូនរបស់គាត់លង់ទឹកពេលណាទេ។ នៅម៉ោង២០:៤០យប់ ពួកគាត់បានបាត់កូន ហើយក៏បាននាំគ្នារក ស្រាប់តែឃើញសាកសពកូនគាត់អណ្តែតទឹកតែម្តង៕

អត្ថបទដែលជាប់ទាក់ទង