បុរសម្នាក់ទើបតែចេញពីញ៉ាំការ បើករថយន្តឡិចស៊ីសមួយគ្រឿង រេចង្កូតទៅទៅបុកនឹង ក្បាលព្រួញពុះចែកទ្រូងផ្លូវ ពេញមួយទំហឹង

ភ្នំពេញ៖ បុរសម្នាក់ទើបតែចេញពីញ៉ាំការ បើករថយន្តឡិចស៊ីសមួយគ្រឿង រេចង្កូតទៅទៅបុកនឹង ក្បាលព្រួញពុះចែកទ្រូងផ្លូវ ពេញមួយទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំហេតុការនេះកើតមានឡើងនៅតាមបណ្តោយផ្លូវ២១៦ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

នាវេលាម៉ោង៩និង៤០នាទី យប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញ រថយន្តLexus ១គ្រឿង បើកបរដោយបុរសម្នាក់ មានពាក់ស្លាកលេខ ភ្នំពេញ2AU-5219 ធ្វើដំណើរនៅតាមបណ្ដោយផ្លូវ២១៧ នៅក្នុងទិសដៅពីជើងមកត្បូង ខណៈមកដល់ត្រង់ចំណុចកើតហេតុ ដោយបើកបរក្នុងល្បឿនលឿន ជ្រុលទៅបុក ក្បាលព្រួញពុះចែកទ្រូងផ្លូវពេញមួយទំហឹង បណ្ដាលរងការខូចខាតយ៉ាងដំណំ ហេតុការណ៍នេះមិនបណ្តាលអោយម្ចាស់រថយន្តរងរបួសនោះ ។

បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមកម្លាំងផងដែរ។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរជើងគោកក៏បានវាស់វែងនិងយករថយន្តខាងលើយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនឹងរង់ចាំការដោះស្រាយជាបន្ត ៕

អត្ថបទដែលជាប់ទាក់ទង