ចុមយក្ស…សិស្សសាលាប៊ែលធីម្នាក់ គឺជាមេក្រុមចោរប្លន់យ៉ាងសកម្ម ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន ហើយម្តាយខំជិះម៉ូតូទាំងយប់ដើម្បីយកបាយឲ្យហូប ស្រាប់តែជនសង្ស័យប្រាប់ទៅសមត្ថកិច្ចថា…

ភ្នំពេញ​៖​ កាលពីវេលាម៉ោង ៧ និង៤០នាទី យប់ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២០ នៅចំណុចបុរីញ៉ូថោន ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នគរបាលចាប់ខ្លួនសិស្សសាលាប៊ែលធីម្នាក់ ដែលមេក្រុមចោរប្លន់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ។

ជនសង្ស័យមានឈ្មោះថា ហ៊ួយ សុភ័ក្រ ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅបុរីញ៉ូថោន ភូមិអង្គ សង្កាត់ចោមចៅ៣ មានទីលំនៅភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យបានសារភាពថា ខ្លួនមានបក្ខពួកជាសិស្សសាលា ដូចគ្នា ហើយខ្លួនគឺជាប្រធានក្រុមចោរប្លន់ នឹងជាអ្នកធ្វើសកម្មភាពផ្ទាល់តែម្តង ។ ហើយកន្លងមកធ្លាប់ធ្វើសកម្មភាពប្លន់ ច្រើនលើកក្នុងខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និង ខេត្តកំពង់ស្ពឺ ហើយប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមជនសង្ស័យបានធ្វើសកម្មភាពប្លន់២លើកផ្ទួនៗគ្នា នៅក្នុងសង្កាត់ចោមចៅ៣ រួចក៏ត្រូវសមត្ថកិច្ចបើកការស្រាវជ្រាវ ចាប់ខ្លួនបានជាបន្តបន្ទាប់៥នាក់ ក្នុងនោះក្រុមជនសង្ស័យជាក្រុមដៃដល់៣នាក់ និងជនសង្ស័យជាអ្នកទទួលផលចោរកម្ម២នាក់។

នៅយប់ថ្ងៃដដែលម្តាយរបស់ជនសង្ស័យ ព្រោះតែខ្លាចកូនប្រុសសំណព្វ ដាច់បាយក៏បានខ្ចប់បាយខ្ចប់ទឹកជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ សេរី ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HL-4036 ធ្វើដំណើរយកបាយមកឲ្យកូនដល់ផ្នែកជំនាញខណ្ឌពោធិ៍សែនជ័យ ប៉ុន្ដែគ្រាន់តែទៅដល់ស្របពេលដែលកម្លាំងជំនាញកំពុងសាកសួរ ជុំវិញមធ្យោបាយជិះដើរធ្វើសកម្មភាពគ្រាន់ តែឃើញម៉ូតូម្តាយជិះទៅដល់ជនសង្ស័យចង្អុលបង្ហាញថា ម៉ូតូមួយគ្រឿងហ្នឹង ហើយដែលរូបគេ ឌុបបក្ខពួកដើរប្លន់ ។ បច្ចុប្បន្នជនសង្ស័យខាងលើសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅឲ្យតុលាការចាត់ការដាក់គុកតាមនីតិវិធីច្បាប់ ។ ចំណែកបក្ខពួកសេសសល់ សមត្ថកិច្ចកំពុងស្រាវជ្រាវ ចាំសហការចូលទៅចាប់ដល់ក្នុងសាលាដល់ផ្ទះតែម្តង៕

អត្ថបទដែលជាប់ទាក់ទង