មេដឹកនាំថៃ កំពុងពិចារណាឲ្យមានការអូសបន្លាយថ្ងៃឈប់សម្រាកបុណ្យសង្ក្រាន្ត រហូតដល់៩ថ្ងៃ

(អន្តរជាតិ)៖ តាមកាសែតបាងកកប៉ុស្តិ៍ បានផ្សាយឲ្យដឹងថា រដ្ឋាភិបាលថៃកំពូងតែពិចារណាបន្ថែមថ្ងៃឈប់សម្រាកនៃពិធីបណ្យសង្ក្រាន្តរហូតដល់៩ថ្ងៃ ដើម្បីទាក់ទាញឲ្យមានទេសចរក្នុងស្រុកកាន់តែកោះនឡើងក្នុងពេលដែលទេសចរអន្តរជាតិធ្លាក់ចុះយ៉ាងគំហុកដោយសារការរីករាលដាលវីរុស Covid-19។

បុណ្យសង្ក្រាននៅប្រទេសថៃមារយៈពេល៣ថ្ងៃ គឺពីថ្ងៃទី១៣ដល់១៥ខែមេសា ជារៀងរាល់ឆ្នាំ។ ប៉ុន្តែឆ្នាំនេះ វាត្រូវចាប់ផ្តើមនៅថ្ងៃចន្ទ័រហូតដល់ថ្ងៃពុធ ហើយបើរាប់ចាប់ពីថ្ងៃឈប់សម្រាកធម្មតាពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យផងនោះ គឺមានរយៈពេល៥ថ្ងៃ។ ដូច្នេះរដ្ឋាភិបាលចង់បន្ថែមថ្ងៃឈប់សម្រាកឲ្យអូសបន្លាយពីថ្ងៃព្រហស្បត្តិ៍ដល់ថ្ងៃសុក្រ គឺពីថ្ងៃទី១១ដល់ថ្ងៃទី១៩ខែមេសាតែម្តង។ មូលហេតុ គឺចង់ឲ្យប្រជាជនថៃធ្វើទេសចរក្នុងស្រុកកាន់តែច្រើន និងចំណាយកាន់តែខ្ពស់យកថវិកាចាក់ចូលក្នុងវិស័យទេសចរ ដែលកំពុងធ្លាក់ដុនដាបខ្លាំងដោយសារតែការរាតត្បាតនៃវីរុស Covid-19 នៅប្រទេសចិន៕

អត្ថបទដែលជាប់ទាក់ទង