សង្ឃឹមថា អជ្ញាធរខណ្ឌដូនពេញ នឹងសមត្ថកិច្ចពាក់ព័ន្ធតាមចាប់ជនបង្កបានចុះ !

អាសូរណាស់លោកអើយ ! លោកតាស៊ីក្លូ ធាក់ស៊ីក្លូផង ដេីររេីសអេតចាយផង ដេីម្បីចិញ្ចឹមជីវិត បែរជាជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តម៉ាកព្រូស មិនស្គាល់ស្លាកលេខ ១គ្រឿង បើកបំបុកអូសជាង ៥០ ទៅ៦០ម៉ែត្រ បណ្តាលអោយស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ រួចរថយន្តបង្ក ក៏បេីករត់គេចខ្លួនបាត់ស្រមោល បង្កការភ្ញាក់ផ្អើលទាំងយប់នាវេលាម៉ោង ១រំលងអធ្រាត្រឈានចូលថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២០ ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្បែរនឹងវិមានឯករាជ្យ ។

ជំវិលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ សង្ឃឹមថាអាជ្ញាធរខណ្ឌដូនពេញ នឹងសមត្ថកិច្ចពាក់ព័ន្ធ តាមចាប់រថយន្តបង្ក បាន ដេីម្បីយកមកដោះស្រាយជាមួយក្រុមគ្រួសារតាមនីតិវីធី ។

ចង់ជ្រាបព័ត៍មាននេះ សូមទស្សនាវីឌីអូខាងក្រោមនេះ ។

ផ្សាយផ្ទាល់៖ (ព័ត៌មានបឋម) រថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបុកយបណ្តាលអោយអ៊ំប្រុសជិះស៊ីក្លូម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ

Posted by Cs News Live 24h on Monday, February 17, 2020

អត្ថបទដែលជាប់ទាក់ទង