រថយន្តធន់ធំដឹកទំនិញឡើងចំណោតមិនរួច រអិលថយក្រោយកិនម៉ូតូស្លាប់មនុស្សម្នាក់

(ប៉ៃលិន) ៖ កាលពីវេលាម៉ោង ១០ និង១០នាទីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ (រថយន្តបុកជាមួយម៉ូតូ) ០១លើក នៅចំណុចភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន ។

ប្រភពព័ត៍មានបានឱ្យដឹងថា ករណីគ្រោះថ្នាក់នេះ បណ្តាលឲ្យមនុស្ស ស្លាប់០១នាក់, ខូចខាតរថយន្ត ០១គ្រឿង និងម៉ូតូ០១គ្រឿង ។

ប្រភពបន្តថា ភាគីរថយន្ត មាន ឈ្មោះ អុល អុី ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងកកោះ សង្កាត់ដូនយ៉យ ក្រុងឈួក ខេត្តកំពត (រត់គេចខ្លួន) ដោយបើកបររថយន្តម៉ាក Hyundai ពណ៌ស ផលិតឆ្នាំ1995 ពាក់ផ្លាកលេខ កំពង់ចាម 3A-1506 (ខូចខាតមធ្យម) ។

ចំណែកភាគីម៉ូតូឈ្មោះ ឃុន លីន ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់បន្លែ រស់នៅភូមិក្រចាប់ក្រោម សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន (ស្លាប់នៅនឹងកន្លែងកើតហេតុ) ដោយបើកបរម៉ូតូម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AD-0189 (ខូចខាត់) ។ មូលហេតុ ៖ ភាគីរថយន្ដបើកឡើងទួលមិនរួចរអិលថយក្រោយ បណ្ដាលឲ្យជ្រុលកិនភាគីម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ។
ក្រោយពេលកើតហេតុ ខាងជំនាញកំពុងចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង