នាព្រឹកនេះ! ក្រសួងសុខាភិបាលបាន ព្យបាលជាសះស្បើយចំនួន ០២នាក់ និងមិនមានអ្នកឆ្លងវីរុសកូវីដ១៩ថ្មីនោះទេ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា​ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីអំពីករណីព្យបាលជាសះស្បើយចំនួន ០២នាក់ និងមិនមានអ្នកឆ្លងវីរុសកូវីដ១៩ថ្មីនោះទេ ។

ក្នុងចំណោមអ្នកជាសះស្បើយ២នាក់នោះរួមមាន ស្ត្រីជនជាតិខ្មែរអាយុ២៤ ឆ្នាំ ដែលគាត់ធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី ។ ចំណែកម្នាក់ទៀត ជាបុរសជនជាតិខ្មែរ​ អាយុ ២៨ឆ្នាំ ជាអ្នកធ្វើដំណើរមកពីប្រទេសរុស្ស៊ី ។

គួររំលឹកថា គិតត្រឹមម៉ោង ៧៖០០ ព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២០នេះ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា មានអ្នកផ្ទុកវីរុសកូវីដ១៩ មានចំនួនសរុប ២៣៤នាក់ (ស្ត្រី៤៦នាក់ និងបុរស ១៨៨នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ១៦៤នាក់ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​ចំនួន ៦៨ នាក់ និង​ព្យាបាល​នៅ​បន្ទប់​ដោយ​ឡែក​ក្នុង​ស្ថានទូត​អាមេរិក ចំនួន​២នាក់៕

អត្ថបទដែលជាប់ទាក់ទង