ពិធីបុណ្យហាជីប្រចាំឆ្នាំ របស់សាសនាឥស្លាមបានចាប់ផ្តើមហើយ នៅទីក្រុង Mecca ប្រទេសអារ៉ាប៊ីសាអ៊ូឌីត

(អន្តរជាតិ)៖ ពិធីបុណ្យហាជីប្រចាំឆ្នាំ របស់សាសនាឥស្លាមបានចាប់ផ្តើមហើយ កាលពីថ្ងៃពុធ នៅទីក្រុង Mecca ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយព្រឹត្តិការណ៍នៅក្នុងឆ្នាំនេះ ត្រូវគេប្រារព្ធជាទ្រង់ទ្រាយតូច ដោយសារវិបត្តិជំងឺកូវីដ១៩ ។ ខុសពីរាល់ឆ្នាំដែលមានអ្នកចូលរួមជាង ២លាននាក់ នៅក្នុងពិធីបុណ្យឆ្នាំនេះ អាជ្ញាធរអារ៉ាប៊ីសាអ៊ូឌីតបានហាមអ្នកចូលរួមពីបរទេសទាំងអស់ ហើយកម្រិតចំនួនអ្នកចូលរួមតែក្នុងប្រទេស ចំនួនប្រហែល ១.០០០នាក់ប៉ុណ្ណោះ ដែលសុទ្ធតែត្រូវបានជ្រើសរើសជាមុន តាំងពីច្រើនសប្តាហ៍មុនមក ។

The Ottomans and the city of Mecca

ក្រុមអ្នកធ្វើធម្មយាត្រាដែលមានអាយុចាប់ពី ២០ ទៅ ៥០ឆ្នាំ ដែលចូលរួមក្នុងពិធីហាជីនេះ ត្រូវបានគេធ្វើតេស្តកូវីដ១៩ មុននឹងអនុញ្ញាតឲ្យធ្វើដំណើរទៅកាន់ទីក្រុង Mecca ដែលនៅទីនោះពួកគេត្រូវបានតម្រូវឲ្យធ្វើចត្តាឡីស័ក ឬ នៅត្រូវនៅដាច់ដោយឡែកពីគេ មុនពេលអាចចូលរួមបុណ្យសក្ការៈនេះបាន ហើយក៏ត្រូវតម្រូវឲ្យធ្វើចត្តាឡីស័កម្តងទៀត ក្រោយពីពិធីបុណ្យនេះចប់ ។

Pilgrimage to Mecca

មកទល់ពេលនេះ អារ៉ាប៊ីសាអ៊ូឌីតមានអ្នកឆ្លងកូវីដ១៩ សរុបជាង ២៧០.០០០នាក់ និងអ្នកស្លាប់ជាង ២.៨០០នាក់ ។ នៅជុំវិញពិភពលោក គិតត្រឹមថ្ងៃព្រហស្បត៏ ជំងឺកូវីដ១៩ បានឆ្លងដល់មនុស្សជាង ១៧លាននាក់ និងអ្នកស្លាប់សរុប ៦៦៩.២២៥ នាក់ ៕

អត្ថបទដែលជាប់ទាក់ទង