រថយន្ត១គ្រឿងបានទទួលរងការខូចខាត ដោយខ្ទេចអស់មួយកំណាត់ខាងមុខ ក្រោយពីយុវជនម្នាក់បើករថយន្តយ៉ាងលឿនរេចង្កូត ទៅបុកបង្គោលភ្លើងយ៉ាងពេញទំហឹង

(ភ្នំពេញ) ៖ រថយន្ត១គ្រឿងបានទទួលរងការខូចខាត ដោយខ្ទេចអស់មួយកំណាត់ខាងមុខ ក្រោយពីយុវជនម្នាក់បើករថយន្តយ៉ាងលឿនរេចង្កូត ទៅបុកបង្គោលភ្លើងយ៉ាងពេញទំហឹង។​ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី៣០ខែកក្កដា ឆ្នាំ ២០២០ នៅនៅតាមបណ្តោយផ្លូវលេខ៣៣៥ ខាង មុខផ្ទះ លេខ ៤៣ ស្ថិតនៅក្នុង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សាក្សីនៅនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេ បានឃើញយុវជនម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាកតូយ៉ូតាសុីណា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2T-1962 ១គ្រឿង បើកបរតាមបណ្តោយផ្លូវលេខ ៣៣៥ក្នុងទិសដៅពីត្បូងទៅជើង ខណៈ មកដល់ ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុកបង្គោលភ្លើង ទ្រេតអស់មួយដើម ។ ចំណែករថយន្តរងការខូចខាត អស់មួយកំណាត់មុខ ផ្ទុះ ពោង ទៅមុខ លែងរួច ។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានទុក រថយន្តចោលរួចឡើងជិះរថយន្តមិត្តភក្តិគេចខ្លួនបាត់ ទៅ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ច ជំនាញ ចរាចរណ៍បានមកស្ទូចយករថយន្តបង្កទៅ រក្សាទុក នៅ អធិការដ្ឋាន នគរបាល ខណ្ឌទួលគោក ដើម្បីរង់ចាំដោះស្រាយទៅតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង