អាជ្ញាធរសុខាភិបាលវៀតណាម បានបញ្ជាក់ថា មានការរកឃើញករណីឆ្លង កូវីដ១៩ថ្មីៗ ០៩នាក់ទៀត

(អន្តរជាតិ)៖ ទីភ្នាក់ងារសរព័ត៌មាន Channel News Asia នាព្រឹកថ្ងៃទី៣០ ខែកក្កដានេះ បានចុះផ្សាយថា អាជ្ញាធរសុខាភិបាលវៀតណាម បានបញ្ជាក់ថា មានការរកឃើញករណីឆ្លង កូវីដ១៩ថ្មីៗ ០៩នាក់ទៀត ដែល៨នាក់ត្រូវបានរកឃើញនៅទីក្រុងដាណាង ភាគកណ្តាលប្រទេស និងម្នាក់ទៀតនៅទីក្រុងហាណូយ។
សូមបញ្ជាក់ផងដែរថា រហូតមកទល់ពេលនេះ ប្រទេសវៀតណាមមានករណីឆ្លង កូវីដ១៩ សរុបចំនួន ៤៥៩ករណី ហើយមិនទាន់មានមនុស្សណាម្នាក់ ស្លាប់ដោយសារវីរុសនេះទេ ខណៈដែលរលកថ្មីនៃការចម្លងនេះ បានរីករាលដាលដល់ទីក្រុង និងខេត្តចំនួន ០៦ របស់ប្រទេសវៀតណាមក្នុងរយៈពេល ០៦ថ្ងៃបុណ្ណោះ។
ជាមួយគ្នានោះមនុស្សជាង ៨១,០០០នាក់ត្រូវបានអាជ្ញាធរដាក់ឲ្យនៅដាច់ដោយឡែក (ចត្តាឡីស័ក) ពោលគឺបានកើនឡើងពី ១២,០០០នាក់កាលពីថ្ងៃចន្ទសប្តាហ៍នេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ ទីក្រុងហាណូយបានបញ្ជាឲ្យបារ និងហាងស្រាត្រូវបិទជាបន្ទាន់ ព្រមទាំងហាមឃាត់ការជួបជុំធំៗ បន្ទាប់ពីបានរកឃើញករណីឆ្លង COVID-19 ចំនួន ០១ករណីនៅថ្ងៃដដែល៕ 

អត្ថបទដែលជាប់ទាក់ទង