សម្តេចតេជោ ហ៊ុន សែន បានសម្រេចបញ្ចុះថ្លៃសំាង ៤សេន ដុល្លារក្នុងមួយលីត្រ ដើម្បីសម្រួលដល់ជីវភាពពលរដ្ឋ

(ភ្នំពេញ)៖ តម្លៃប្រេងឥន្ធនៈ លក់រាយតាមស្ថានីយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ បានធ្លាក់ថ្លៃបន្តិច ដោយសាំងធម្មតាត្រូវលក់តម្លៃ ៣,៥០០រៀលក្នុងមួយលីត្រ និងម៉ាស៊ូតលក់ ក្នុងតម្លៃ ៣,២៥០រៀលក្នុង១លីត្រ។ សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីបានសម្រេចបញ្ចុះថ្លៃសំាង ៤សេន ដុល្លារក្នុងមួយលីត្រ ដើម្បីសម្រួលដល់ជីវភាពពលរដ្ឋ។ នៅមុននេះ សាំងធម្មតាតម្លៃ ៣,៥៥០រៀល និងម៉ាស៊ូត៣,៤០០រៀលក្នុង១លីត្រ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទដែលជាប់ទាក់ទង