រូបចម្លាក់ថ្មីមួយទៀតនៅក្នុងប្រទេសកូរ៉េខាងត្បូង បានបង្កឲ្យមានការខឹងសម្បារយ៉ាងខ្លាំងនៅក្នុងប្រទេសជប៉ុន

(អន្តរជាតិ)៖ រូបចម្លាក់ថ្មីមួយទៀតនៅក្នុងប្រទេសកូរ៉េខាងត្បូង បានបង្កឲ្យមានការខឹងសម្បារយ៉ាងខ្លាំងនៅក្នុងប្រទេសជប៉ុន ហើយថារូបចម្លាក់មួយនេះអាចនឹងធ្វើឲ្យរង្គោះរង្គើរដល់ចំណងទាក់ទងនៃប្រទេសទាំង២ទៀតផង។

រូបចម្លាក់នោះ ជារូបលោកនាយករដ្ឋមន្ត្រីជប៉ុន អាបេ ស៊ីនហ្សូ ក្រាបក្បាលសំពោះរូបសំណាកនារីបម្រើផ្លូវភេទកូរ៉េក្នុងសង្គ្រាមលោកលើកទី២។ រូបនេះដាក់តាំងនៅក្នុងសួនច្បារនៃទីក្រុង Pyeongchang នៅភាគអីសាននៃខេត្ត Ganwon-do ដែលជាគំនិតច្នៃប្រឌិតរបស់ប្រធានសួនច្បារនេះតែម្តង។

ស្ត្រីបម្រើផ្លូវភេទជនជាតិកូរ៉េខាងត្បូងត្រូវបានអធិរាជជប៉ុន ប្រមូលទៅឲ្យរួមភេទជាមួយទាហានជប៉ុន នៅក្នុងសង្គ្រាមជាការបម្រើការសប្បាយខាងកាមគុណសុទ្ធសាធ។ ប៉ុន្តែការដាក់តាំងរូបចម្លាក់មួយបែបនេះក៏ទទួលរងនូវការចោទប្រកាន់ថា បានមើលងាយយ៉ាងខ្លាំងចំពោះនាយករដ្ឋមន្ត្រី អាបេ រួមទាំងប្រជាជនជប៉ុនផងដែរ។

រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុនលោក Yoshihidi Suga បាននិយាយថា អ្វីដែលយើងចង់បញ្ជាក់នៅទីនេះគឺថា វាជារឿងមួយដែលមិនអាចទទួលយកបានទាល់តែសោះ។ ប្រសិនបើរបាយការណ៍ព័ត៌មាននោះជាការពិត រូបចម្លាក់នេះនឹងក្លាយទៅជាមូលហេតុដែលនាំឲ្យប៉ះពាល់ទៅដល់ចំណងទាក់ទងនៃប្រទេសទាំង២ហើយ៕

អត្ថបទដែលជាប់ទាក់ទង