មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបង្ហាញខ្លួនជាសាធារណៈលើកដំបូងក្នុងរយៈពេល ២២ថ្ងៃ ចំពេលមានការផ្ទុះឡើងនៃវីរុស COVID-19

(អន្តរជាតិ)៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបង្ហាញខ្លួនជាសាធារណៈលើកដំបូងក្នុងរយៈពេល ២២ថ្ងៃ ចំពេលមានការផ្ទុះឡើងនៃវីរុស COVID-19 ដើម្បីទៅទស្សនាវិមានជាតិមួយ និងប្រារព្ធថ្ងៃខួបកំណើតលោក គីមជុ ងអ៊ីល ដែលជាឪពុករបស់លោក។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ (KCNA) បាននិយាយថាលោក គីម ជុងអ៊ុន បានចូលរួមគោរពវិញ្ញាណក្ខន្ធរូបសំណាកអតីតមេដឹកនាំគីមទាំងពីរ លោក គីម អ៊ីលស៊ុង និង គីម ជុងអ៊ីល នៅឯវិមានព្រះអាទិត្យ Kumsusan នៃទីក្រុងព្យុងយ៉ាង ដែលជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូងចាប់តាំងពីលោកបានចូលរួមពិធីបុណ្យចូលឆ្នាំថ្មី កាលពីថ្ងៃទី ២៥ ខែមករា។កូរ៉េខាងជើងមិនបានបញ្ជាក់ពីករណីឆ្លងវីរុសថ្មីនេះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា រដ្ឋាភិបាលកំពុងពន្យារពេលដល់៣០ថ្ងៃ នៃរយៈពេលសម្រាប់មនុស្ស ដែលបង្ហាញរោគសញ្ញា ហើយរាល់ស្ថាប័នរដ្ឋាភិបាល និងជនបរទេសដែលរស់នៅក្នុងប្រទេសនេះត្រូវអនុវត្តន៍តាម “ដោយគ្មានលក្ខខណ្ឌ” ។ ថ្ងៃកំណើតរបស់មេដឹកនាំ គីម ជុងអ៊ីល នៅថ្ងៃទី១៦ ខែកុម្ភៈ គឺជាថ្ងៃឈប់សម្រាកជាតិដែលត្រូវបានប្រារព្ធជាទិវានៃតារារៈភ្លឺចិញ្ចែង។ អមដំណើរលោកគីមទៅកាន់វិមាននោះ គឺជាមន្ត្រីជាន់ខ្ពស់គណបក្សរួមមានលោក Choe Ryong Hae ប្រធានគណៈប្រធានសភាប្រជាជនជាន់ខ្ពស់និងលោក Pak Pong Ju អនុប្រធានគណៈកម្មការកិច្ចការរដ្ឋ។

អត្ថបទដែលជាប់ទាក់ទង