រដ្ឋមន្រ្តីក្រសួងការបរទេសចិន បានស្តីបន្ទោសសហរដ្ឋអាមេរិក ចំពោះ “ការបង្កហេតុដោយមិនប្រុងប្រយ័ត្នដោយការប្រឈមមុខដាក់គ្នា”

(អន្តរជាតិ)៖ រដ្ឋមន្រ្តីក្រសួងការបរទេសចិន កាលពីថ្ងៃអង្គារ ទី២៨ ខែកក្កដា បានស្តីបន្ទោសសហរដ្ឋអាមេរិក ចំពោះ “ការបង្កហេតុដោយមិនប្រុងប្រយ័ត្នដោយការប្រឈមមុខដាក់គ្នា” បន្ទាប់ពីភាគីទាំងពីរបានបញ្ជាឱ្យមានការបិទស្ថានកុងស៊ុលរបស់គ្នាទៅវិញទៅមក ប៉ុន្តែបានអំពាវនាវឱ្យមាន “ការប្រាស្រ័យទាក់ទងគ្នាប្រកបដោយវិចារណញ្ញាណ” រវាងមហាអំណាចទាំងពីរ ។

Donald Trump says US-China trade deal may be reached in four weeks ...

យោងតាមកំណត់ត្រាដែលចេញផ្សាយដោយក្រសួងការបរទេសចិនលោក វ៉ាង យី បានព្រមាននៅក្នុងការអំពាវនាវជាមួយសមភាគីបារាំងរបស់លោក Jean-Yves Le Drian ថា ទំនាក់ទំនងចិន-អាមេរិក អាចនឹងធ្លាក់ចូលទៅក្នុងទីជ្រៅនៃការប្រឈមមុខដាក់គ្នា ។ លោកក៏បានអំពាវនាវឱ្យសហគមន៍អន្ដរជាតិ ទប់ទល់នឹង “រាល់សកម្មភាពឯកតោភាគី រឺ សកម្មភាពអនុត្តរភាព” ។

ទំនាក់ទំនងប្រទេសទាំងពីរកាន់តែយ៉ាប់យ៉ឺនឡើង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ នៅក្នុងការប្រឈមមុខគ្នាកាន់តែខ្លាំងឡើង ដោយស្ថានបេសកកម្មការទូតអាមេរិកនៅ Chengdu បានបញ្ជាឱ្យបិទទ្វារ កាលពីថ្ងៃច័ន្ទ ជាការសងសឹកចំពោះការបង្ខំឱ្យបិទស្ថានកុងស៊ុលចិននៅ Houston រដ្ឋតិចសាស់ ។

US vs. China – Trade War or Cold War - 25 JUN 2019

លោក វ៉ាង យី បាននិយាយថា “ការបង្កហេតុដោយមិនប្រុងប្រយ័ត្នរបស់សហរដ្ឋអាមេរិក និងការបែងចែក គឺមិនសមស្របនឹងការពិតដែលផលប្រយោជន៍ចិន និងសហរដ្ឋអាមេរិក ត្រូវបានធ្វើសមាហរណកម្មយ៉ាងជ្រាលជ្រៅ” ។

លោកបានបន្ថែមថា ប៉ុន្តែភាគីទាំងពីរគួរតែចូលរួមក្នុងការប្រាស្រ័យទាក់ទងគ្នាដោយសមហេតុផល ហើយមិនត្រូវអនុញ្ញាតិឱ្យមានសមាសភាពមួយចំនួន ប្រឆាំងនឹងប្រទេសចិន ដើម្បីធ្វើឲ្យក្រឡាប់ចាក់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យ រាប់ទសវត្សមកហើយនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង