អាជ្ញាធរនៃប្រទេសប៉េរូ បានប្រកាសថា នៅក្នុងអំឡុងពេល ដែលកើតមានការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩នេះ មានស្ត្រី និងក្មេងស្រីជាង៩០០នាក់ បានបាត់ខ្លួន

(អន្តរជាតិ)៖ អាជ្ញាធរនៃប្រទេសប៉េរូ បានប្រកាសថា នៅក្នុងអំឡុងពេល ដែលកើតមានការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩នេះ មានស្ត្រី និងក្មេងស្រីជាង៩០០នាក់ បានបាត់ខ្លួនដោយគ្មានមូលហេតុ ហើយដែលគេសង្ស័យថា បានស្លាប់អស់ទៅហើយ។

ប្រទេស ដែលមានប្រជាជនប្រមាណ៣៣លាននាក់នេះ ល្បីល្បាញជាយូរមកហើយ អំពីការប្រព្រឹត្តអំពើហិង្សាដ៏យង់ឃ្នង នៅក្នុងក្រុមគ្រួសារ។

បើយោងតាមលោក Eliana Revollar មេដឹកនាំអង្គការសិទ្ធស្រ្តី បាននិយាយថា ជំងឺកូវីដ១៩ បង្ករឲ្យមានការលំបាក់ ២យ៉ាងគឺ ភាពគ្មានការងារធ្វើ និងវិបត្តិសុខភាព ហើយដែលបញ្ហានេះ បានកើតមានឡើងអស់រយៈពេលជាង៣ខែកន្លះហើយនៅក្នុងប្រទេសប៉េរូ។ ក្នុងចំណោមអ្នកទាំងនោះមាន៧០% គឺជាអនិតិជន។

អ្នកស្រីបាននិយាយទៀតថា ក្នុងអំឡុងពេលដាក់ខ្លួន ឲ្យស្ថិតនៅតែក្នុងផ្ទះចាប់ពីថ្ងៃទី១៦ ខែមិនា ដល់ខែថ្ងៃទី៣០ ខែមិថុនា មានស្រ្តីប៉េរូចំនួន៩១៥នាក់ បានបាត់ខ្លួនដោយគ្មានមូលហេតុ ដែលខ្ញុំមានការសង្ស័យថា ពួកគេទំនងជាស្លាប់បាត់ទៅហើយ។

មុនពេលមានជំងឺកូវីដ១៩ នៅក្នុងប្រទេសប៉េរូមក មានស្រ្តីប្រមាណ៥នាក់ ត្រូវបានរាយការណ៍ថាបាត់ខ្លួន ហើយក្នុងអំឡុងពេល ប្រទេសបិទសកម្មភាពចំនួននេះ បានកើនឡើងថែមទៀត។

អ្វីដែលគួរឲ្យកត់សម្គាល់ គឺប៉ូលីសកម្រនឹងធ្វើការស្រាវជ្រាវ ចំពោះការបាត់ខ្លួនស្រ្តីនិងកុមារណាស់ ហើយថែមទាំងនិយាយកំប្លុកកំប្លែង ចំពោះព័ត៌មាននៃការបាត់ខ្លួនមនុស្សទាំងនោះទៀតផង។

ប្រទេសប៉េរូ តែងតែមានបញ្ហាជាមួយអំពីហិង្សាក្នុងគ្រួសារ និងអំពើហឹង្សាទៅលើស្ត្រីភេទ រួមទាំងមានការទិញលក់ស្ត្រី និងការចាប់បង្ខំឲ្យធ្វើជាស្រីពេស្យាទៀតផង៕ 

អត្ថបទដែលជាប់ទាក់ទង