ករណីគ្រោះចរាចរណ៍មួយ រថយន្តព្រូស ពណ៌សឈប់ចតចោល ដើម្បីរង់ចាំម្ដាយ មួយសន្ទុះ ស្រាប់តែមាននិស្សិតសាលាន័រតុន ជិះម៉ូតូគុបជ្រុងបុកគូទរថយន្ត បណ្ដាលឲ្យអ្នកជិះម៉ូតូ សន្លប់ស្ដូកស្ដឹង

ភ្នំពេញ: (ពត៌មានបឋម) នៅវេលាម៉ោង ២ និង២០នាទីរសៀលថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវមុនីវង្ស សង្កាត់ទន្លេបាសាក់​ ខណ្ឌចម្ការមន រាជធានីភ្នំពេញ មានករណីគ្រោះចរាចរណ៍មួយ រថយន្តព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BC-9672 ឈប់ចតចោល ដើម្បីរង់ចាំម្ដាយ មួយសន្ទុះ ស្រាប់តែមាននិស្សិតសាលាន័រតុន ជិះម៉ូតូគុបជ្រុងបុកគូទរថយន្ត បណ្ដាលឲ្យអ្នកជិះម៉ូតូ សន្លប់ស្ដូកស្ដឹង។

មូលហេតុ៖ មិនទានដឹងនោះទេ។ ភ្លាមៗនោះ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង និងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីធ្វើការដោះស្រាយពេលក្រោយ។

សូមបញ្ជាក់៖ ម្ដាយជនរងគ្រោះ គ្រាន់តែឮដំណឹងកូនជួបគ្រោះថ្នាក់ភ្លាម បានមកដល់ទីតាំងខាងលើ ស្រែកទ្រហោយំ ភ័យបារម្ភពីកូន៕

អត្ថបទដែលជាប់ទាក់ទង