ក្រុមការងារអនុសខាកាកបាទក្រហមស្រុកសំរោងទងខេត្តកំពង់ស្ពឺ បានទទួល អំណោយមនុស្សធម៌នូវអង្ករ និងគ្រឿងឧបភោគបរិភោគរួមទាំងថវិកាមួយចំនួនផងដែរ

ភ្នំពេញ : នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារអនុសខាកាកបាទក្រហមស្រុកសំរោងទងខេត្តកំពង់ស្ពឺ បានទទួល អំណោយមនុស្សធម៌នូវអង្ករ និងគ្រឿងឧបភោគបរិភោគរួមទាំងថវិកាមួយចំនួនផងដែរ ។

ជាមួយនឹងអំណោយមនុស្សធម៌របស់ លោក ហៃ បញ្ញា និងលោកស្រី ផាន់ សុខរិទ្ធ មានទីលំនៅស្ថិតនៅភូមិតាឡីសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បើទោះជាអំណោយនេះ វាមិនមានចំនួនច្រើនទៅពិតមែន ប៉ុន្តែគឺជាការរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីបន្តចែកជូនដល់ប្រជាពលរដ្ឋ ដែលជួបការខ្វះខាត នៅតាមមូលដ្ឋាន ស្របពេលដែលប្រទេសកម្ពុជាកំពុងជួបវិបត្តិសេដ្ឋកិច្ច ដោយសារជំងឺកូវីដ19 ផងដែរ ។

សូមជម្រាបថា អំណោយដែលត្រូវប្រគល់ជូនក្រុមការងារកាកបាទក្រហមស្រុកសំរោងទង មានដូចជា អង្ករ ៥០០គីឡូក្រាម និង គឿងឧបភោគបរិភោគ រួមទាំងថវិកាមួយចំនួន ផងដែរ។

បន្ទាប់ពីប្រគល់អំណោយមួយចំនួនទៅដល់អនុសាខាកាកបាទក្រហមខេត្តលោក ហៃ បញ្ញា និងអ្នកស្រី ក៏បានអញ្ជើញចុះសួរសុខទុក្ខគ្រួសារមួយគ្រួសារដែលកំពុងជួបបញ្ហាគ្រោះអគ្គីភ័យ នៅភូមិត្រោកវែង ឃុំសែនដី និងបានប្រគល់ជូននិងគ្រឿងឧបភោគបរិភោគមានអង្ក៥០គីឡូ ,មី១កេះ,ត្រីខ១កេះ,ទឹកត្រី១យួ,ទឹកស៊ីអ៊ី២យួ,គ្រឿងទេស១ឃីត និងថវិកា១៤០ដុល្លារ ។

លោកហៃ បញ្ញា បានលើកឡើងថា បើយើងមានធនធានគ្រប់គ្រាន់ការចែករំលែកទៅដល់មនុស្ស ដែលកំពុងជួបការខ្វះខាត គឺវាពិតជារឿងល្អ ស្តែងចេញនូវវប្បធម៌ចែករំលែកគ្នាទៅវិញទៅមក” ។ លោកបានបញ្ជាក់ថា លោកមិនមែនជាមនុស្សដែលមានធនធាននិងទ្រព្យសម្បត្តិស្ដុកស្ដមនោះទេ ប៉ុន្តែគឺជាការស្ដែងចេញពីចិត្តខ្លួនឯង នូវការអាណិត ចំពោះអ្នកដែលជួបទុក្ខលំបាកតាមលទ្ធភាពដែលខ្លួនមាន ព្រោះថាគ្មានអ្នកណាម្នាក់ដែលកើតមកស្ពាយទ្រព្យសម្បត្តិជាប់ខ្លួននោះទេ យ៉ាងណាដូចរូបខ្ញុំផ្ទាល់ក៏មិនមែនជាអ្នកមានទ្រព្យធនស្តុកស្ដាំនោះដែរ គឺផ្តើមចេញពីការរកស៊ី ដោយបាតដៃទទេ ទើបមានថ្ងៃនេះ ។ ” ខ្ញុំក៏ធ្លាប់ជាមនុស្សរស់នៅក្នុងជីវិត ស្គាល់នូវទុក្ខលំបាក ខ្វះមុខខ្វះក្រោយ ” ។ ម៉្លោះហើយអ្នកដែលធ្លាប់ស្គាល់នៅការលំបាកទាំងអស់នេះប្រាកដជាដឹង ហើយពេលខ្លួនមានបានប្រាកដណាស់ នៅពេលណា ដែលយើងជួបអ្នកក្រខ្សត់ ទុក្ខកង្វល់នៃអតីតកាលរបស់យើងមុខតែបង្ហាញពីការអា
ណិតអាសូរ ពិតជាមិនខាន់ ៕

អត្ថបទដែលជាប់ទាក់ទង