រដ្ឋាភិបាលវៀតណាម បានប្រកាសបិទជើងហោះហើរចេញចូលទាំងអស់ នៅទី​ក្រុង ដាណាង (Danang)

(ហាណូយ)៖ រដ្ឋាភិបាលវៀតណាមនៅថ្ងៃអង្គារ៍នេះ បានប្រកាសបិទជើងហោះហើរចេញចូលទាំងអស់ នៅទី​ក្រុង ដាណាង (Danang) រយៈពេល ១៥​ ថ្ងៃ បន្ទាប់ពីផ្ទុះការឆ្លង​ជំងឺនៅក្នុងទីក្រុង ចំនួន ១៤ ករ​ណី។

សេចក្តីថ្លែងការណ៍ របស់រដ្ឋាភិបាលវៀតណាម ចេញផ្សាយនៅថ្ងៃអង្គារ៍នេះ ក៏បានឱ្យដឹងទៀតថា អាជ្ញាធរវៀតណាម ក៏បានបិទសេវាកម្ម ដឹកអ្នកដំណើរតាមរថយន្តក្រុង និងរថភ្លើងផង​ដែរ។

កាលពីថ្ងៃច័ន្ទ រដ្ឋាភិបាលវៀតណាម ក៏បានប្រកាសជម្លៀសមនុស្សចំនួន ៨ ម៉ឺនាក់ ដែលភាគច្រើន ជាអ្នកទេសចរណ៍ ក្នុងស្រុក នៅទីក្រុង ដាណាង (Danang) ចេញផងដែរ។

ការជម្លៀសប្រជាជន នឹងត្រូវចំណាយពេល ៤ ថ្ងៃ ដោយប្រតិបត្តិ​ការតាមជើង​យន្តហោះ ប្រចាំថ្ងៃ ពីទីក្រុង (Danang) ទៅកាន់ទីក្រុងវៀតណាម។

វៀតណាមមានករណីឆ្លងជំងឺកូវីដ-១៩ ៤៣១ នាក់ ជាសះស្បើយ៣៦៥ នាក់ សម្រាកព្យាបាល​នៅមន្ទីរពេទ្យ ៦៦ នាក់ មិនទាន់មានករណី​ស្លាប់នោះទេ៕

អត្ថបទដែលជាប់ទាក់ទង