ស្អាតណាស់! រូបសិចស៊ីជាច្រើនសន្លឹករបស់ លោកជំទាវ លី យ៉ាណា ភរិយាដ៏ស្រស់សោភារបស់អ្នកឧកញ៉ា ហុង ពីវ​ កំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង

ភ្នំពេញ៖ ត្បិតតែមួយរយៈចុងក្រោយនេះ លោកជំទាវ លី យ៉ាណា ភរិយាដ៏ស្រស់សោភារបស់អ្នកឧកញ៉ា ហុង ពីវ ម្ចាស់បុរីពិភពថ្មី ហាក់ដូចជាស្ងប់ស្ងាត់នៅលើបណ្ដាញសង្គមហ្វេសប៊ុកពិតមែន តែលោកជំទាវនៅតែបន្តបង្ហោះរូបថតស្អាតៗជាហូរហែរនៅលើបណ្ដាញសង្គមអ៊ិនស្ដាក្រាមវិញ ហើយគ្រប់រូបថតសុទ្ធតែទទួលបានបេះដូងយ៉ាងច្រើនពីសំណាក់មហាជន ។
ក្នុងចំណោមរូបថតទាំងអស់ ដែលលោកជំទាវ លី យ៉ាណា ធ្លាប់បង្ហាញលើបណ្ដាញសង្គមកន្លងមក គេឃើញមានរូបថតប៉ុន្មានសន្លឹក ត្បិតតែជារូបបង្ហោះយូរហើយ តែមហាជនខ្លះនៅមិនទាន់បានឃើញនូវឡើយ នោះគឺជារូបថតបែបសិចស៊ី ជាមួយឈុតប៊ីនី ងូតទឹក ដែលកម្រឃើញអតីតម្ចាស់ជ័យលាភីលេខ២នៃកម្មវិធីប្រឡង Super Models របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣កាលពីឆ្នាំ២០១១ រូបនេះ បង្ហាញលើបណ្ដាញសង្គមខ្លាំងណាស់ ។

សូមបញ្ជាក់ថា បើតាមប្រភពពីអ្នកសិល្បៈម្នាក់លើកឡើងថា លោកជំទាវ លី យ៉ាណា គឺជាអតីម្ចាស់ជ័យលាភីលេខ២នៃកម្មវិធីប្រឡង Super Models របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣កាលពីឆ្នាំ២០១១។ លោកជំទាវត្រូវបានអ្នកផលិតកម្មវិធីសិល្បៈកោតសរសើរពីរូបសម្រស់ និងកម្ពស់មិនចាញ់តារាលំដាប់អន្តរជាតិនោះទេ ប៉ុន្តែក្រោយទទួលបានជ័យលាភី នាងហាក់មិនទទួលបានឱកាសច្រើនក្នុងការងារសិល្បៈឡើយ ដែលជាហេតុ មិនធ្វើឲ្យទស្សនិកជនជាច្រើនបានស្គាល់នាង។

ទោះជាយ៉ាងណា គេនៅមិនទាន់ដឹងនៅឡើយដែរថា មូលហេតុដែលនាំឲ្យ អតីតតារាបង្ហាញម៉ូដរូបនេះបានជួបប្រសប់ជាមួយនឹងអ្នកឧកញ៉ា ហុង ពីវនោះតាមរយៈអ្វីនោះដែរ ហើយគេក៏មិនដែលដឹងដែរថា នាងរៀបការចាប់តាំងពីពេលណានោះដែរ ៕

ខាងក្រោមនេះ គឺជាកម្រងរូបថតបែបសិចស៊ី របស់លោកជំទាវ លី យ៉ាណា ដែលកន្លងមកមិនធ្លាប់បានឃើញលោកជំទាវបង្ហាញនៅលើបណ្ដាញសង្គមឡើយ ៖

អត្ថបទដែលជាប់ទាក់ទង