ថៅកែស្រីហាង «MOMO» អ្នកនាង គង់ ចាន់ស្រីមុំ នៅសុខៗ ស្រាប់តែប្រកាសលក់ផ្ទះវីឡាតម្លៃ ៨៧ ម៉ឺនដុល្លាររបស់ខ្លួនទាំងអាល័យ

ថៅកែស្រីហាង «MOMO» អ្នកនាង គង់ ចាន់ស្រីមុំ នៅសុខៗ ស្រាប់តែប្រកាសលក់ផ្ទះវីឡាតម្លៃ ៨៧ ម៉ឺនដុល្លាររបស់ខ្លួនទាំងអាល័យ ដែលផ្ទះនោះអ្នកនាងបានអះអាងថា ទើបតែទិញបានរយៈពេល ៣ ខែប៉ុណ្ណោះ ។គង់ ចាន់ស្រីមុំ ស្រាប់តែបង្ខំចិត្តប្រកាសដាក់លក់ផ្ទះវីឡានោះវិញជាបន្ទាន់ដោយសារតែ ម្ដាយមិនព្រមរើមករស់នៅជាមួយ ម្យ៉ាងឆ្ងាយពីកន្លែងការងារ និង សាលារៀនរបស់កូន ។ វីឡាដែលតារាសម្ដែង គង់ ចាន់ស្រីមុំ ប្រកាសលក់ជាបន្ទាន់នោះ មានទីធ្លាធំទូលាយ និង ជាប្រភេទផ្ទះកែងទៀតផង ។អ្នកគាំទ្រមានការភ្ញាក់ផ្អើល និង កោតសរសើរចំពោះប្ដី-ប្រពន្ធអ្នកនាង គង់ ចាន់ស្រីមុំ និង លោក គឹម សីហា យ៉ាងខ្លាំង ព្រោះពួកគេនៅក្មេងសោះ ប៉ុន្ដែប្រឹងប្រែងចាប់ដៃគ្នារហូតមានផ្ទះ លុយ ឡាន និង រស់នៅក្នុងជីវភាពដ៏ហ៊ឺហារបំផុត ៕

អត្ថបទដែលជាប់ទាក់ទង