ក្នុងទីក្រុងបាងកកសកម្មជនភេទទី៣ថៃរាប់រយនាក់ បាននាំគ្នាលើកទង់ពណ៌ឥន្ធនូ ជាទង់សម្គាល់មោទនភាពនៃក្រុមបុរសស្រលាញ់បុរស

(អន្តរជាតិ)៖ នៅក្នុងទីក្រុងបាងកកសកម្មជនភេទទី៣ថៃរាប់រយនាក់ បាននាំគ្នាលើកទង់ពណ៌ឥន្ធនូ ជាទង់សម្គាល់មោទនភាពនៃក្រុមបុរសស្រលាញ់បុរស ក្នុងអំឡុងពេលមានការជួបជុំគ្នាតវ៉ាសុំឲ្យមានលទ្ធិប្រជាធិបតេយ្យ។

ពួកភេទទី៣ទាំងនេះ បាននាំគ្នារាំច្រៀង នៅកណ្តាលទីក្រុងជាទីដែលប៉ូលីសត្រូវបានដាក់ពង្រាយដើម្បីការពារសុវត្ថិភាព  ប៉ុន្តែមិនមានរបាយការណ៍ពីអំពើហឹង្សាណាមួយឡើយ។ ការតវ៉ានេះត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់គ្នា ដើម្បីទាមទារឲ្យរដ្ឋាភិបាលលោក ប្រាយុទ្ធ ចាន់អូចារលាលែងពីតំណែង។

លោកប្រាយុទ្ធ បានដណ្តើមយកអំណាចដោយសាររដ្ឋប្រហារកាលពីឆ្នាំ២០១៤ ហើយក្រោយមកត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីដោយសភាថៃដែលពួកយោធា។ សកម្មជនក្រុមបុរសស្រលាញ់បុរស ម្នាក់បាននិយាយថា យើងជួបជុំគ្នាថ្ងៃនេះ គោលបំណងសំខាន់ គឺទាមទារឲ្យមានប្រជាធិបតេយ្យនៅក្នុងប្រទេសថៃ ។ ជាថ្មីម្តងទៀត យើងត្រូវតែសម្រេចឲ្យបាននូវប្រជាធិបតេយ្យ និងសិទ្ធសេរីភាពរបស់យើង។

ជាការពិតនៅក្នុងប្រទេសថៃ សិទ្ធសម្រាប់ក្រុមភេទទី៣ របស់យើង មិនទាន់ទទួលបាននៅឡើយទេ។ ដូច្នេះយើងសូមអំពាវនាវឲ្យមានទាំងលទ្ធិប្រជាធិបតេយ្យនិងសិទ្ធរបស់ពួកយើង៕

អត្ថបទដែលជាប់ទាក់ទង