នគរបាលឃាត់ខ្លួន ជនបរទេស ចំនួន៣៥នាក់ ក្រោយស្នាក់នៅខុសច្បាប់ក្នុងក្រុងសៀមរាប

 

(សៀមរាប)៖ កម្លាំងនគរបាលក្រុងសៀមរាប សហការជាមួយការិយាល័យអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងមានការដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តសៀមរាប ចុះធ្វើរដ្ឋបាលត្រួតពិនិត្យ ឃាត់ខ្លួនជនបរទសការស្នាក់នៅខុសច្បាប់បានចំនួន៣៥នាក់់។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ក្នុងប៊ូទិក វិហារា ស្ថិតនៅភូមិ វត្តបូព៌ សង្កាត់ សាលាកំរើក ក្រុង/ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនរគបាលក្រុងសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី២៥នេះថា ករណីនេះកម្លាំងនគរបាល បានពិ និត្យ នឹងបាននាំខ្លួនជនសង្ស័យចំនួន ៣៥នាក់ស្រី០៨នាក់ (តៃវ៉ាន់៤-វៀតណាម២៩ ស្រី៨-ខ្មែរ២)រួមនឹងវត្ថុតាងមួយចំនួនដែលអាចពាក់ព័ន្ធ បញ្ជូនទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

បច្ចុប្បន្នជនសង្ស័យទាំង៣៥នាក់ បានបញ្ជូនទៅសាកសួរនៅការិយាល័យស៊ើបអង្កេត និង អនុវត្តនីតិវិធីនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីពិនិត្យចំណាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង