នៅសុខៗកូនស្រីក្រមុំអាយុ២១ឆ្នាំបានសម្រេចចិត្តចងកសម្លាប់ខ្លួន បន្ទាប់ពីសុំលុយម្តាយ៥ពាន់រៀល

(កណ្តាល) នៅសុខៗកូនស្រីក្រមុំអាយុ២១ឆ្នាំបានសម្រេចចិត្តចងកសម្លាប់ខ្លួន បន្ទាប់ពីសុំលុយម្តាយ៥ពាន់រៀលរួចមក បង្កការភ្ញាក់ផ្អើល នាថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៦ព្រឹក នៅចំណុចលើផ្ទះជនរងគ្រោះ ក្នុងភូមិសំរោងក្អែ២ ឃុំសំរោងធំស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ឃឹម  ចន្រ្ទា ហៅម៉ាប់ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅបច្ចុប្បន្នភូមិសំរោងក្អែរ២ ឃុំសំរោងធំស្រុកកៀនស្វាយខេត្តកណ្តាល (ស្លាប់) ។វត្ថុតាងបន្សល់មាន ខ្សែក្រមា ចំនួន០១ ពណ៌ក្រហមលាយសប្រវែង១,៣៥ម៉ែត្រ,ទូរស័ព្ទដៃ០១គ្រឿងម៉ាកOPPOពណ៌សខ្មៅក្នុងនោះមានប្រាក់រៀលចំនួនប្រាំពាន់រៀល។

តាមការបំភ្លឺរបស់ឈ្មោះ ពៅ សុភា(ម្តាយបង្កើត) ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរមុខរបរសន្តិសុខសួនឧស្សាហកម្មសំរោងធំ បានឱ្យដឹងថា ជនរងគ្រោះខាងលើបានមានវិបត្តិផ្លូវចិត្ត។នៅមុនពេលកើតហេតុថ្ងៃទី២៤កក្កដា២០២០វេលាម៉ោង៦និង០៦នាទីយប់ជនរងគ្រោះបានសុំលុយពីម្តាយខ្លួនចំនួនប្រាំពាន់រៀល។ពេលនោះឈ្មោះ ពៅ សុភា ភេទស្រី(ម្តាយបង្កើត)និយាយថា «ម៉ែគ្មាន

លុយទេ» ថារួចបានប្រហែល១នាទីឈ្មោះ ពៅ សុភាភេទស្រី(ម្តាយ)ក៏យកលុយឱ្យកូនចំនួនប្រាំពាន់រៀល ពេលឱ្យលុយទៅជនរងគ្រោះរួចហើយឈ្មោះ ពៅ សុភាភេទស្រី ក៏ដើរទៅវត្តសំរោងធំទៅមើលកូនម្នាក់ទៀតឈឺដេកនៅវត្តបាត់ទៅ

លុះដល់ថ្ងៃទី២៥កក្កដា២០២០ ម៉ោងប្រហែល០៥និង៥០នាទីទើបឈ្មោះ ពៅសុភា ភេទស្រីដើរពីវត្តមកផ្ទះវិញ ។ពេលមកដល់ផ្ទះអង្គុយក្រោមផ្ទះបានបន្តិចក៏ឮសូរទូរស័ព្ទរោទ៍ហើយក៏បានដើរឡើងទៅ

លើផ្ទះស្រាប់តែឃើងជនរងគ្រោះបានចងកស្លាប់នៅលើផ្ទះក្នុងបន្ទប់ដេកបាត់ទៅហើយ

ឃើញដូច្នេះឈ្មោះ ពៅ សុភា ភេទស្រី(ម្តាយបង្កើត)បានស្រែកហៅឱ្យប្រជាពលរដ្ឋនៅជិតខាងផ្ទះជួយគាត់ផងព្រោះកូនរបស់គាត់ឈ្មោះ ឃឹម ចន្រ្ទាហៅម៉ាប់ ភេទស្រី អាយុ២១ឆ្នាំបានចងកស្លាប់បាត់ហើយ

  

ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងប៉ូលិសប៉ុស្តិ៍សហការជាមួយកម្លាំងប៉ូលិសជំនាញ អាជ្ញាធរមូលដ្ឋានគ្រូពេទ្យឃុំ មេភូមិ បានចុះដល់កន្លែងកើតហេតុពិនិត្យជាក់ស្តែង ហើយសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសារការធ្វើអត្តឃាត(ចងកបណ្តាលឱ្យស្លាប់)ហើយក្រុមគ្រួសារក៏បានទទួលស្គាល់ផងដែរ។សាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង