មន្ត្រីសុខាភិបាលទទូចឱ្យពលរដ្ឋបន្តការពារខ្លួនពីជំងឺកូវីដ-១៩

(ភ្នំពេញ)៖ លោកស្រី ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះ​រាជាណាចក្រ​កម្ពុជា​បានថ្លែងថា យើង​មិនត្រូវមើ​លរំលងលទ្ធ​ភាពនៃការចម្លងវីរុសកូវីដ-១៩​ ចូលក្នុងសហគមន៌​នោះឡើយ ដូច្នេះហើយ​ បានជាក្រសួងសុខាភិបាល​ តែងតែអំពាវនាវម្តង​ហើយម្តង​ទៀត​ ថា​សូម​ឲ្យ​​បងប្អូន​ប្រជាពលរដ្ឋ​ ត្រូវតែបន្តកិច្ចការពារខ្លួនជាប់ជានិច្ច។

លោក ស្រី ឱ វណ្ឌឌីន​បញ្ជាក់​ថា «ថ្ងៃនេះ​ ថ្វីត្បិតតែការរកឃើ​ញអ្នកវិជ្ជមាន​វីរុសកូវីដ-១៩​ ចំនួន​ ២៣នាក់​ ទៀត​ ជាករណី​នាំ​ចូល​ក៏ពិតមែន​ តែវាជាចំនួនច្រើនណាស់​ ដែលយើង​មិនអាចដឹងបានថា តើ​បន្តទៅមុខទៀត​យ៉ាង​ណាដែរនោះទេ»?

លោកស្រីបន្តថា សូមឱ្យអ្នកដើរកំសាន្ត​ទាំងអស់​ ត្រូវតែចេះប្រុងប្រយ័ត្នមែន​ទែន ដោយសារហានិភ័យនៃការចម្លងវីរុសកូវីដ-១៩​ ដែលអាចកើតមានគ្រប់ពេលវេលា​ គ្រប់កាល​:​ទេស:​ និងគ្រប់ទីកន្លែងទាំងអស់។ សុំកុំភ្លេចខ្លួន និងសុំកុំសន្តិភាពនិយមជាមួយវីរុសកូវីដ-១៩​ នេះឲ្យសោះ៕

អត្ថបទដែលជាប់ទាក់ទង