លោកឃួង ស្រេងបានព្រមានត្រង់ៗ ក្នុងការដកតំណែងរបស់ប្រធានផ្សារដើមគរនិងប្រធានបេនឡានផ្សារដើមគរ

(ភ្នំពេញ)៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេងបានព្រមានត្រង់ៗ ក្នុងការដកតំណែងរបស់ប្រធានផ្សារដើមគរនិងប្រធានបេនឡានផ្សារដើមគរ ខណៈដែរមានប្រជាពលរដ្ឋនិងអាជីវកររាយការណ៍ថា បេនឡានផ្សារដើមគរ បង្កភាពអានាធិបតេយ្យ មិនមានសណ្តាប់ធ្នាប់ និងបានបិទច្រកចេញ ចូលទៅក្នុងផ្សារ បង្កឱ្យមានការថ្នាំងថ្នាក់ពីសំណាក់ពីបងប្អូនប្រជាពលរដ្ឋនិងអាជីវករយ៉ាងខ្លាំង។

ការព្រមានបែបនេះរបស់លោកឃួង ស្រេងបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ កក្កដា ២០២០ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក សម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវស្ពានអាកាសថ្មើជើងក្នុងសង្កាត់ផ្សារដើមគរ ជាប់ព្រំប្រទល់ សង្កាត់បឹងសាលាខណ្ឌទួលគោករាជធានីភ្នំពេញ។

លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា ប្រធានបេនឡានផ្សារដើមគរ ត្រូវសណ្ដាប់ធ្នាប់របៀបរៀបរយឲ្យបានល្អ ជៀសវាងការថ្នាំងថ្នាក់ ពីសំណាក់ប្រជាពលរដ្ឋនិងអាជីវករ ដូច្នេះទេប្រធានផ្សារនិងអ្នកគ្រប់គ្រងបេនឡានផ្សារដើមគរត្រូវរួមគ្នាដើម្បីរៀបចំសណ្ដាប់ធ្នាប់នៅក្នុងពេលនេះឲ្យបានល្អសំខាន់ត្រូវអោយមានច្រកចេញចូលទៅក្នុងផ្សារ
ឲ្យបានស្រួល ។ បើមិនដូច្នោះទេ អ្នកទាំងពីរប្រឈមនិងការតួនាទីចេញពីការងារនេះហើយ។

គួរបញ្ជាក់ផងដែរថា មុននៃការចាប់ផ្ដើមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវស្ពានអាកាសថ្មើរជើងខាងលើ
នេះ លោកឃួង ស្រេ បានចូលទៅសំណេះសំណាលជាមួយបងប្អូនអាជីវករនៅក្នុងផ្សារដើមគរ ហើយ
ត្រូវបានបងប្អូនប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារ ស្នើសុំនិងសំណូមពរអោយលោកអភិបាលរាជធានីភ្នំពេញជួយអន្តរាគមន៍ បើកផ្លូវចេញ ចូលផ្សារ ខណៈដែរ បេនឡានបានយកឡានមកចតបាំងផ្លូវមិនអាចឲ្យប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ ចេញចូលបាន។ ផ្ដើមចេញពីបញ្ហានេះទើបលោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញធ្វើការព្រមានដកប្រធានផ្សារនិងប្រធានបេនផ្សារដើមគរ ដោយលោកបញ្ជាក់ថា បើធ្វើការងារមិនត្រូវគ្នាទេ បើដកគឺដកទាំងពីរនាក់តែម្តង៕

អត្ថបទដែលជាប់ទាក់ទង