នារីវ័យក្មេងមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានអ្នកដំណើរ ប្រទះឃើញ ដេ ក ស្លា ប់ យ៉ា ងអា ណោ ច អា ធ័ ម

រាជធានីភ្នំពេញ ៖ នារីវ័យក្មេងមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានអ្នកដំណើរ ប្រទះឃើញ ដេ ក ស្លា ប់ យ៉ា ងអា ណោ ច អា ធ័ ម នៅលើផ្លូវ៥០ម៉ែត្រ ត្រង់ចំណុចដីវាលមាត់បឹង ស្ថិតនៅក្នុងភូមិប្រការ សង្កាត់ព្រៃសខណ្ឌដង្កោ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីព្រឹកព្រលឹម ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយ មានអ្នករត់ម៉ូតូកង់បីជិះកាត់ ឆ្លងកាត់ត្រង់ចំណុចនោះ បណ្តោយផ្លូវ៥០ម៉ែត្រ ហើយក៏បានប្រទះឃើញ នារីរងគ្រោះ ដេ ក ស្លា ប់ នៅ លើ ថ្ន ល់ បេ តុ ង បន្ទាប់មកអ្នករត់កង់បី បានហៅអ្នកធ្វើដំណើរជាមួយ ជួយលើកនារីរងគ្រោះ ដាក់ ទៅកៀន ព្រោះខ្លាច រថយន្តកិនថែម ។ បន្ទាប់មក ក៏រាយការណ៍ទៅដល់សមត្ថកិច្ច ជួយអន្តរាគមន៍ ។

សមត្ថកិច្ច បានឲ្យដឹងថា ក្រោយពីមានសេចក្តីរាយការណ៍ប្រទះឃើញសា កសពមនុស្ស កម្លាំងសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ សមត្ថកិច្ចផ្នែកជំនាញបានពិនិត្យវិភាគនិងធ្វើកោសល្យវិច័យ។ តាមការពិនិត្យសពជាក់ស្តែង សពនារីរងគ្រោះ មានអាយុប្រហែល១៩ឆ្នាំ សក់ពណ៌ខ្មៅ កម្ពស់ ១.៥៣ម៉ែត្រ ពាក់អាវដៃវែងពណ៌ខ្មៅ ស្លៀកខោខូប៊យខ្លី ពណ៌ខៀវ ដៃខាងឆ្វេងមានចាក់សាក់សរសេរថា Ah mey 25.01.2001 និងសាក់រូប King ។

ក្រោយពីធ្វើកោសល្យវិច័យរួច លោកវិជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន បញ្ជាក់ថា សពមានសភា ព ប៉ះ ទង្គិ ច ក្បា ល ខាង ក្រោយ ធ្ង ន់ ធ្ងរ (បែ ក ក្បា ល ផ្នែកខាងក្រោយ) ចំពោះករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត។

ជាមួយគ្នានេះដែរ សមត្ថកិច្ចសូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបាត់សមាជិកគ្រួសារមានដូចភិនភាគខាងលើ សូមមកទាក់ទងសមត្ថកិច្ចមូលដ្ឋាន ដើម្បីទទួលយកសពនារីរងគ្រោះយកទៅចាត់ចែងរៀបចំធ្វើបុណ្យ តាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង