ក្រសួងសុខាភិបាល ប្រកាសថារកឃើញមានវីរុសកូវីដ–១៩​ ថ្មី ចំនួន​ ០៤នាក់បន្ថែមទៀត

(ភ្នំពេញ) ក្រសួងសុខាភិបាល ប្រកាសថារកឃើញមានវីរុសកូវីដ១៩ថ្មី ចំនួន០៤នាក់បន្ថែមទៀតលើក្រុមមួកខៀវកម្ពុជាចូលរួមអង្គការសហប្រជាជាតិថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ករបស់ពួកគាត់​។

សូមបញ្ជាក់ផងដែរថា កងទព័មួកខៀវរបស់កម្ពុជាដែលទើបត្រឡប់មកពីបេសកកម្មនៅប្រទេសម៉ាលីរួមមាន៖ បុរសជនជាតិខ្មែរអាយុ ៣៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិព្រះស្រែ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ, បុរសជនជាតិខ្មែរ អាយុ ២៨ឆ្នាំ មានអាសយដ្ឋាននៅខេត្តត្បូងឃ្មុំ

បុរសជនជាតិខ្មែរ អាយុ ៤៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិដំណាក់ចង្អើរ ខេត្តកែប, ស្ត្រីជនជាតិខ្មែរ អាយុ២៩ឆ្នាំ មានអាស័យដ្ឋាននៅរាជធានីភ្នំពេញ។

ក្នុងសេចក្តីប្រកាសព័ត៌មានខាងលើ បានបញ្ជាក់ថាលទ្ធផលវិភាគវត្ថុសំណាកលើកទីពីររបស់ពួកគាត់ទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ហើយបច្ចុប្បន្ន អ្នកជំងឺជាបុរសទាំង០៣នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ និងអ្នកជំងឺជាស្ត្រីម្នាក់ ត្រូវបានដាក់ឱ្យ សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង