សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យក្នុងករណីឆបោកម្នាក់និងក្លែងបន្លំឯកសារសាធារណៈចូលបំរើកងទព័

(កំពង់ឆ្នាំង) សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងធ្វើការ ឃាត់ខ្លួនជនសង្ស័យក្នុងករណីឆបោកម្នាក់និងក្លែងបន្លំឯកសារសាធារណៈចូលបំរើកងទព័

កិច្ចប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង១០៖៣០នាទីថ្ងៃទី២២កក្កដា២០២០ដឹកនាំដោយ  មេបញ្ជាការរង ទទួលផែនយុត្តិធម៍ លោកវរសេនីយ៍ទោហង្សសុជាតិ បានចុះធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ គយ ណេន ភេទប្រុសអាយុ ៥២ ឆ្នាំរស់នៅភូមិពាមឆ្គោក.ឃុំពាមឆ្គោក.ស្រុជលគិរីខេត្តកំពង់ឆ្នាំង

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះបន្ទាប់ពីមានពាក្យបណ្ដឹងជនរងគ្រោះដាក់មកទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធនឹងជនសង្ស័យខាងលើឆបោក(ប្រាក់) &ក្លែងបន្លំឯកសារសាធារណះ ស្ថិតនៅចំនុចភូមិថ្មកែវ.ឃុំស្វាយជ្រុំ.ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ឈាន សៅ ភេទប្រុសអាយុ៥១ ឆ្នាំរស់នៅភូមិជ្រលង.ឃុំដា.ស្រុកកំពង់លែងខេត្តកំពង់ឆាំងពាក់ពន្ធក្លែងឯកសាររត់ការចូលកងទព័កាលពីថ្ងៃទី០២.០៥.២០១៩

ជនសង្សយ័ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនខាងលើនេះដកហូតវត្ថុតាងរួមមាន ម៉ូតូចំនួន ០១ គ្រឿងម៉ាកC១២៥ ស៊េរីឆ្នាំ ២០១២ ពណ៍ខ្មៅស្លាកលេខកំពង់ឆ្នាំង 1C3633  ទូរសព្ទ័ដៃចំនួន០២គ្រឿង ការសំគាល់អ្នកសារពត៍មាន KPN HOT NEWS online ចំនួន(០១) ។ អត្តសញ្ញបណ្ណ័សញ្ជាតិខ្មែរចំនួន(០១)

បច្ចុប្បន្នជនសង្ស័យត្រូវបានការិយាល័យជំនាញកំពុងសាកសួនិងកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការដើម្បីចាត់ការតាមនិតិវិធី

អត្ថបទដែលជាប់ទាក់ទង