ក្រសួងសុខាភិបាល បានប្រកាសថា មានការផ្ទុះឡើងនូវជំងឺឈីកគន់ហន់យ៉ា (Chhikunngunya) នៅលើពលរដ្ឋជាង ៣០ នាក់

(បន្ទាយមានជ័យ)៖ ក្រសួងសុខាភិបាល បានប្រកាសថា មានការផ្ទុះឡើងនូវជំងឺឈីកគន់ហន់យ៉ា (Chhikunngunya) នៅលើពលរដ្ឋជាង ៣០ នាក់ នៅសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ក្នុងពេលថ្មីៗនេះ មានការកើតចេញនូវជំងឺឈឺកតន់ហ្គ៥យ៉ា (Chikunguys) ដែលហៅកាត់ថា ឈឺក (CHIK) នៅក្នុងភូមិមួយចំនួននៃសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រសួងសុខា​ភិបាល ឱ្យដឹងទៀតថា ចាប់តាំងពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ប្រជាពលរដ្ឋនៅភូមិក្បាលកោះ ភូមិអូរជ្រៅ ភូមិប៉ោយប៉ែត ភូមិព្រៃគប់ ភូមិ នាង និងភូមិអូរឬស្សី ខេត្តបន្ទាយមានជ័យ មានចេញរោគសញ្ញា ៣៨ អង្សាសេ កន្តួល ក្រហមលើស្បែក និងសន្លាកជើង។

មន្ត្រីសុខាភិបាល បានចុះសិក្សាចំនួន ៦ ភូមិ ដើម្បីពិនិត្យស្ថានភាពសុខ ភាពជាក់ស្តែង បានចំនួន ១៦៨នាក់ (ស្រី ៩៥នាក់) និងបានបញ្ចូន អ្នកជំងឺ ៣២ នាក់ ទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពប៉ោយប៉ែត១ ខណៈពេលនេះស្ថានភាពសុខភាព អ្នកទាំងនោះ មានភាពធូរស្បើយវិញហើយ។

ក្រុមការងារ ក៏បាន ប្រមូលសំណាកវត្ថុវិភាគរកមើលវិរុសគ្រុនឈីក ចំនួន២២ នាក់ ដើម្បីធ្វើតេស្តវិភាគ រកមើលវិរុសគ្រុនឈីក (CHIK) និងមើលវកវីរុសកញ្ជ្រិល-ស្អូច ចំនួន ៦០ នាក់ និងយកសំណាកសម្រាប់ធ្វើតេស្តរកវីរុសកូវីដ-១៩ ចំនួន ២២ នាក់។ សំណាកទាំងនេះ ត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលលទ្ធផលជាបឋមចេញនៅ យប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ បានបង្ហាញថា ជាជំងឺគ្រុនឈីក(CHIK)។

ជំងឺគ្រុនឈីក(CHIK) កើតឡើងដំបូងបំផុតនៅឆ្នាំ១៩៥៣ នៅទ្វីបអាហ្វ្រិក និងធ្លាប់បានរកឃើវិញដំបូង នៅកម្ពុជាដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅឆ្នាំ​១៩៦១ និងនៅឆ្នាំ ២០១១ ក៏មានការបញ្ជាក់ពីករណីជំងឺនេះ នៅ ខេត្តបាត់ដំបង សៀមរាប និងព្រះវិហាវដែរ ហើយជំងឺគ្រុនឈីក ធ្លាប់មានអត្រាឆ្លងរោគខ្ពស់រហូតដល់ ៦០-៧០% ក្នុងប្រទេសកម្ពុជានាទសវត្សរ៍ទី៦០ ហើយមានការរាតត្បាតខ្លាំងផងដែរនៅក្នុងឆ្នាំ ព្រះវិហារ ខេត្តកំពង់ស្ពឺ រាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តរតនៈគិរី ខេត្តស្ទឹងត្រែង ខេត្តកំពង់ធំ ខេត្តកណ្តាល និងខេត្តកំពត។

ក្រសួងសុខាភិបាលអះអាងថា បច្ចុប្បន្ន ការលេចឡើងនៅជំងឺគ្រុនឈីក សារជាថ្មីឡើងវិញនៅខេត្តបន្ទាយមានជ័យនេះ អាចជាបញ្ហាសុខភាពសាធាណៈ

ក្រៅអំពីការទប់ការស្កាត់នូវការចម្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។ ជំងឺគ្រុនឈីក (CHIK) គឺជាជំងឺបង្កឡើង ដោយវីរុសឈឺក ហើយចម្លងតាមរយៈ​មូសខ្លាញីខាំជាពិសេសនៅពេលថ្ងៃ។

រោគសញ្ញារួមមាន ឈឺសន្លាក់ ឈឺសាច់ដុំ ជាពិសេស and Aedes Albopictus) ៖ គ្រុនក្តៅស្រួចស្រាវលើសពី ៣៨អង្សារសេ ឈឺក្បាល ក្អួតចង្អោរ អស់កំលាំង មានស្នាមកន្ទួលក្រហមលើខ្លួន និងកន្តួលក្រហមលើ, ស្បែកដៃ។ ជាទូទៅ ជំងឺគ្រុនឈីក មិនបណ្តាលឱ្យអ្នកជំងឺស្លាប់បាត់បង់ជីវិតទេ ជាសះស្បើយឡើងវិញក្នុងរយៈពេលក្នុងមួយសប្តាហ៍។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងថា ការទប់ស្កាត់ និងការពារជំងឺ (CHINK) គឺវាដូចគ្នាទៅនិងជំងឺគ្រុនឈាមដែរ ដោយផ្អែកលើការការពារកុំឱ្យ មូសខ្លាញីខាំតាមរយៈនៃការកំចាត់វត្ថុដកទឹក ដែលជាជម្រកនៃការកកើតសព្វមូសនេះ។ លោក រដ្ឋមន្ត្រីក៏ជំរុញឱ្យថ្នាក់ដឹកនាំ មូលដ្ឋានគ្រប់ថ្នាក់ទាំងអស់ ចលនាប្រជាជន

នៅក្នុងសហគមន៍ ក្នុងការកំចាត់ជម្រកមូសខ្លា ដែលនាំឱ្យកកើតដង្កូវទឹក និងមានមូសបង្កជំងឺ និងស្លៀកពាក់ខោអាវវែង និងសំរានក្នុងមុង៕

អត្ថបទដែលជាប់ទាក់ទង