បច្ចុប្បន្ននេះ ធនាគារជាតិនៃកម្ពុជា បានរក្សាមាសចំនួន ៣៦,៥តោន និងទុនបម្រុងអន្តរជាតិដទៃទៀត…

(ភ្នំពេញ)៖ បើតាមសេចក្តីបញ្ជាក់របស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ បានឲ្យដឹងថា បច្ចុប្បន្ននេះ ធនាគារជាតិនៃកម្ពុជា បានរក្សាមាសចំនួន ៣៦,៥តោន និងទុនបម្រុងអន្តរជាតិដទៃទៀត ដែលមានតម្លៃប្រមាណ១៩,៥ប៊ីលានដុល្លារអាមេរិក យ៉ាងមានសុវត្ថិភាព។

សូមបញ្ជាក់ផងដែរថា មាសទាំង៣៦,៥ តោន ដែលធនាគារជាតិនៃកម្ពុជាកំពុងរក្សាទុកនោះរួមមាន ៖ មាសដែលជាកេរ្តិ៍មរតកតាំងពី មុនសម័យសង្គ្រាម មានចំនួន១២,៤តោន ដែលកំពុងរក្សាទុកនៅប្រទេសស្វីស, មាសចំនួន១៤,១តោន កំពុងវិនិយោគនៅធនាគារកណ្តាលអង់គ្លេស និងមាសចំនួន១០តោន ត្រូវបានរក្សាទុកនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង