ក្រុមអាជីវករនៅតែបន្តនាំចេញស្រូវទៅប្រទេសវៀតណាមកម្រិតខ្ពស់ បើទោះបីជាជួបវិបត្តិជម្ងឺកូវីដ-១៩ក៏ដោយ

(ស្វាយរៀង)៖ ក្រុមអាជីវករនៅតែបន្តនាំចេញស្រូវទៅប្រទេសវៀតណាមកម្រិតខ្ពស់ បើទោះបីជាជួបវិបត្តិជម្ងឺកូវីដ-១៩ក៏ដោយ ហើយការនាំចេញច្រើនដោយសារតម្លៃស្រូវមានតម្លៃគួរសម។

ក្រុមអាជីករបាននិយាយប្រាប់ថា ការនាំស្រូវចេញទៅប្រទេសវៀតណាមនេះ គឺត្រង់ចំណុចប្រឡាយទាហ៊ាន ជិតច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្ល៍ ស្ថិតនៅភូមិព្រៃវល្ល៍ ឃុំថ្មី ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង ដោយ ក្នុង១ថ្ងៃៗនាំចេញប្រមាណ ២៥០ ទៅ៣០០តោន។

អាជីវករបន្តថា ស្រូវមួយចំនួនដឹកមកពីខេត្តព្រៃវែង និងស្រូវមួយចំនួនទៀតកសិករខេត្តស្វាយរៀងផលិតបាន ហើយបាននាំចេញ មានប្រភេទ ស្រូវអ៊ីអ៊ែរ័  ដោយទិញតាមស្រែទិញពីប្រជាកសិករ ១គីឡូក្រាមតម្លៃ៦៥០ ទៅ៧០០រៀល បើទិញនៅខេត្តស្វាយរៀង ដឹកដល់ចំណតទូក ១គីឡូក្រាម បានតម្លៃ៧៥០រៀល ទៅ៨០០រៀលតាមប្រភេទស្រូវ(ស្ងួត) ឬសើម ស្រូវគ្រាប់ល្អ ឬពណ៌ខ្មៅ ដោយលក់ទៅឲ្យវៀតណាម ១គីឡូក្រាមតម្លៃ៨៧០រៀល ហើយ ស្រូវវស្សា មានដូចជា ពូជ ស្រូវស្មើ ស្រូវនាងម៉ិញ នាងអួក ម៉ុងម៉ាំង ស្មោងមាន់ រាំងជ័យជាដើម ក៍ឈ្មួញវៀតណាម ទទួលទិញដែរ ដោយក្នុង១គីឡូក្រាម តម្លៃ៩០០រៀល ទៅ៩៥០រៀល នឹង ស្រូវក្រអូប ផ្ការំដួល សែនពិដោ ផ្កាខ្ញី សុមាលី ផ្កាម្លិះ ទិញមកពីខេត្តព្រៃវែង ១គីឡូក្រាម តម្លៃ១,០០០រៀល ដឹកមកដល់កំពង់ទូក១គីឡូក្រាម បានតម្លៃ១,១០០រៀល ទៅ១,១៥០រៀល ឬអាចបាន ១គីឡូក្រាម តម្លៃ១,២០០រៀលទៅ១,៣០០រៀល តាមពូជស្រូវស្ងួត ឬសើម ។

លោក ថាច់ រតនា ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានឲ្យដឹងថា ស្រូវនាំចេញទៅប្រទេសវៀតណាម  រយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃទី១៦ ខែមិថុនាដល់ ថ្ងៃទី១៦ ខែកក្កដា ២០២០កន្លងទៅនេះ ស្រូវនាំចេញទៅប្រទេវៀតណាម តាមប្រឡាយទាហ៊ាន ជិតច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្ល័ បាន ចំនួន៥,១៥០តោន ក្នុង១ខែ។

ហើយនេះជាមោទនៈភាព សម្រាប់ប្រជាកសិករខ្មែរយើង បានបង្កបង្កើនផលស្រូវនៅរដូវប្រាំង និង ស្រូវពីរដូវវស្សា ហើយយើងមានស្រូវ អង្ករ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកហើយ មានការនាំចេញទៅក្រៅប្រទេស ទោះបីមានវិបត្តិជម្ងឺកូវីដ-១៩ផ្ទុះឡើងនៅលើពិភពលោក ក៍ដោយ ដោយកម្ពុជាយើងរាជរដ្ឋាភិបាលបានគ្រប់គ្រង បានគ្មានជម្ងឺកូវី១៩ នេះ ឆ្លងតាមសហគមន៍នោះ ទើបប្រជាកសិករ មានឱកាសបានបង្កបង្កើនផល មានទន្និផលល្អប្រសើរ ៕

អត្ថបទដែលជាប់ទាក់ទង