តារាចម្រៀងបែបយុវវ័យដ៏ល្បីល្បាញប្រចាំប្រទេសលោក ងួន ចាន់ដេវីដ បានសម្រេចិត្តកោរសក់ធ្វើពិធីបំបួសនាគត្រៀមខ្លួនក្លាយជាសាមណេរ(មានវីដេអូ)

តារាចម្រៀងបែបយុវវ័យដ៏ល្បីល្បាញប្រចាំប្រទេសលោក ងួន ចាន់ដេវីដ បានសម្រេចិត្តកោរសក់ធ្វើពិធីបំបួសនាគត្រៀមខ្លួនក្លាយជាសាមណេរនៅថ្ងៃទី ២៣ កក្កដា នេះហើយ។ នេះបើតាមការបញ្ជាក់របស់តារារូបនេះផ្ទាល់។

ចំពោះមូលហេតុនៃការសាងផ្នួសក៏ដូចជាការគោរពនូវធម្មវិន័យក្នុងនាមជាសាមណេរមួយរូប ម្ចាសបទ “រាំញីកែងជើង” រូបនេះបានឱ្យដឹងថា៖ ដោយសារមួយរយៈនេះលោកមានរឿងរ៉ាវល្អក់កករច្រើនក្នុងជីវិត ទើបសម្រេចចិត្តស្វែងរកនូវភាពស្ងប់សុខ​តាមផ្លូវធម៌ ជាឱកាសក្នុងការស្វែងរកខ្លួនឯងផង និងដើម្បីស្វែងយល់ពីមាគ៌ារបស់ព្រះសម្មាសម្ពុទ្ធផង។ លោកបន្ដថា ចាប់ពីពេលដែលលោកក្លាយជាសាមណេរ តទៅលោកនឹងមិនប្រើប្រាប់បណ្ដាញទំនាក់ទំនងសង្គម ហើយគោរពឱ្យបានខ្ជាប់ខ្ជួនតាមធម្មវិន័យផ្សេងៗ។ ក្នុងឱកាសនេះផងដែរលោកក៏សូមបិណ្ឌបាតរាល់ការស្អប់ ស្រណែន ឈ្នានីសដែលអ្នកមួយចំនួនមានចំពោះរូបលោក និងសុំអហោសិកម្មរាល់អំពើមិនល្អទាំងឡាយផង។

ក្រោយតារារូបនេះសម្រេចចិត្តសាងផ្នួស គឺមានឪពុកម្ដាយបងប្អូន ជាពិសេសគឺកញ្ញា ទេព បូព្រឹក្ស ដែលជាគូស្នេហ៍មានអារម្មណ៍រំភើបជាខ្លាំង។ មិនតែប៉ុណ្ណោះ បណ្ដាអ្នកគាំទ្រក៏មានអារម្មណ៍ភ្ញាក់ផ្អើលនិងរំភើប ហើយក៏ជូនពរឱ្យតារារូបនេះទទួលបាននូវអារម្មណ៍ជ្រះស្រឡះ ស្ងប់សុខដូចក្ដីប្រាថ្នាផងដែរ។

ចង់ដឹងថា តារារូបនេះមានអ្វីចង់ជម្រាបបងប្អូនអ្នកគាំទ្រមុនគ្រងស្បង់ចីវរ សូមទស្សនាវីដេអូខាងក្រោម៖

https://www.facebook.com/watch/?v=2978720398903064

អត្ថបទដែលជាប់ទាក់ទង