ក្រសួងសុខាភិបាលប្រកាសថា រកឃើញករណីវិជ្ជមាន មេរោគកូវីដ-១៩ ១ ករណីទៀត ខណៈមានអ្នកជាសះស្បើយចំនួន ២ នាក់ផងដែរ!

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលប្រកាសថា រកឃើញករណីវិជ្ជមាន មេរោគកូវីដ-១៩ ១ ករណីទៀត ខណៈមានអ្នកជាសះស្បើយចំនួន ២ នាក់ផងដែរ។ សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ករណីឆ្លងថ្មី មាននៅលើខ្លួនបុរសអាយុ ២៨ ឆ្នាំ មានអាស័យដ្ឋាននៅ ភូមិគោកត្នោត ឃុំកណ្តែត ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ បុរសរូបនេះ ជាអ្នកធ្វើដំណើរ តាមជើងហោះហើរ មកពីប្រទេសរុស្ស៊ី ដែលបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី មកដល់កម្ពុជានៅម៉ោង ជិត១ រសៀលថ្ងៃទី ១៩ ខែកក្កដា។ ចំណែក បុរសជនជាតិខ្មែរ មានអាយុ ២៥ និង ២៦ ឆ្នាំ ដែលព្យាបាលជាសះស្បើយ មានអាស័យដ្ឋាន ស្រុកព្រៃនប់ ខេត្តព្រះសីហនុ អ្នកទាំងពីរជាអ្នកដំណើរមកពីប្រទេស ឥណ្ឌូនេស៊ី។

គិតត្រឹមព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២០នេះ ចំនួនអ្នកព្យាបាលជាសះស្បើយនៅទូរទាំងប្រទេសមានចំនួន ១៤២ នាក់ ក្នុងចំណោមអ្នកឆ្លង ១៩៨ នាក់ ខណៈអ្នកសម្រាកព្យាបាល មានចំនួន ៥៤ នាក់៕

អត្ថបទដែលជាប់ទាក់ទង