ឆេះផ្ទះទាំងព្រឹកព្រលឹម តែសំណាងល្អ សមត្ថកិច្ច​អន្តរាគមន៍​ទាន់ពេល​ !

(ភ្នំពេញ) ៖ នៅវេលា​ម៉ោង​០៧​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​២២ ខែ​កក្ដ​ដា ឆ្នាំ​២០២០ មាន​អគ្គីភ័យ​មួយកន្លែង​កើតឡើង​ស្ថិតនៅ​ចំណុច​ផ្លូវ​ម៉ៅ​សេទុង​ភូមិ​៩ សង្កាត់ បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ មូលហេតុ​ដោយសារ​ឆ្លង​ចរន្តអគ្គិសនី ។​

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាផ្ទះមាន​​ឈ្មោះ ហេង ផល្លី​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាជិ​វករ ។ ចំណែកទីតាំងឆេះជា​ប្រភេទ​ផ្ទះល្វែង ទំហំ​៣​ម៉ែត្រ​x ៨​ម៉ែត្រ បណ្តាល​ឲ្យ​ខូចខាត​សម្ភារៈ​ឯកសារ​ទុកចោល​មួយចំនួន និង​ពុំ​បណ្ដាលអោយ​ឆេះ​រាលដាល​ដល់ផ្ទះ​អ្នក​ក្បែរ​ខាង និង​រងគ្រោះថ្នាក់​ដល់​ម​នុស្ស​ឡើយ ។​

​ក្នុង​ហេតុការណ៍​ខាងលើ សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​អគ្គិភ័យ​រាជធានី​ភ្នំពេញ ចំនួន​0៣​គ្រឿង ទើប​អាច​ពន្លត់ភ្លើង​បាន​ទាំងស្រុង​នៅវេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃ​ដដែល ៕

អត្ថបទដែលជាប់ទាក់ទង