ជនសង្ស័យក្នុងការបាញ់សម្លាប់ ក្រុមគ្រួសារចៅក្រមនៅអាមេរិក ស្លាប់បាត់ទៅហើយ

(អន្តរជាតិ)៖ ក្រុមFBI បានកំណត់ឈ្មោះឃាតករបាញ់សម្លាប់ គ្រួសារចៅក្រមសហពន្ធ័នៃរដ្ឋញូស៊ែរសីបានហើយ។ បុរសដៃដល់ម្នាក់នេះឈ្មោះ Roy Den Hollander ប៉ុន្តែជាអកុសលឃាតកររូបនេះ មិនត្រូវបានចាប់យកមក ឲ្យទទួលទោសចំពោះអំពើឧក្រឹដ្ឋកម្ម ដែលគេបានប្រព្រឹត្តឡើយ ព្រោះគេបានស្លាប់បាត់ទៅហើយ។ មានរបាយការណ៍ថា លោក Hollander បានបាញ់សម្លាប់ខ្លួនឯង។

កូនប្រុសរបស់លោកស្រីចៅក្រម Esther Salas ត្រូវបានបាញ់សម្លាប់ នៅក្នុងការវាយប្រហារមួយនៅក្នុងរដ្ឋ ញូស៊ែរសីកាលពីថ្ងៃអាទឹត្យ ហើយប្តីរបស់នាង បានរងរបួសយ៉ាងធ្ងន់ធ្ងរបំផុត។

ប៉ូលីសបាននិយាយថា បុរសម្នាក់ដែលស្លៀកសម្លៀកបំពាក់ បម្រើការនៅប្រៃសណីយ៍ FedEx បានបើកការវាយប្រហារ ទៅលើផ្ទះរបស់ក្រុមគ្រួសារលោកស្រីចៅក្រម។

កញ្ចប់មួយ ដែលមានសរសេរឈ្មោះអ្នកផ្ញើរមកកាន់អាស័យដ្ឋានរបស់លោកស្រី Salas ត្រូវបានគេរកឃើញក្នុងរថយន្តរបស់ឃាតករនេះ។
កាសែតញូយ៉ក ថែមស៍ បានសរសេរថាឃាតកររូបនេះ ធ្លាប់បានប្រកាសដោយខ្លួនឯងថា គាត់ជាមនុស្សម្នាក់ ដែលស្អប់ និងប្រឆាំងដាច់ខាតអ្នកច្បាប់ជាស្ត្រី។

Hollander ក៏ធ្លាប់ត្រូវបាននាំឡើងទៅ តតាំងក្តីក្រោមការជំនុំជំរះរបស់អ្នកស្រី Salas កាលពីឆ្នាំ២០១៥ ពីបទប្រឆាំងនឹងកំណែនកងទ័ព៕

អត្ថបទដែលជាប់ទាក់ទង