ញាក់សាច់!​ តារាចម្រៀងសំនៀងស្អកកំពុងឡើងកូដខ្ពស់ កញ្ញា តន់ ចាន់សីម៉ា ថតសម្អាងការមួយថ្ងៃគិតថ្លៃរហូតដល់…

តារាចម្រៀងសំនៀងស្អកកំពុងឡើងកូដខ្ពស់ប្រចាំផលិតកម្ម Galaxy Navatra កញ្ញា តន់ ចាន់សីម៉ា ក្រៅពីទទួលបានភាពល្បីល្បាញយ៉ាងឆាប់រហ័សក្រោយប្រឡូកក្នុងអាជីពចម្រៀងត្រឹមរយៈពេលខ្លីរួចមក ពេលនេះនាងកំពុងតែកាក់កបខ្លាំងជាមួយនឹង ការថតផ្សព្វផ្សាយផលិតផលផ្សេងៗដែលទទួលបានតម្លៃខ្លួនមួយដ៏ខ្ពស់។ តួយ៉ាង បើតាមការទម្លាយរបស់ លោក យឹង តាស្រង់ ជាអ្នកនិពន្ធប្រចាំផលិតកម្មនេះផ្ទាល់បានឱ្យដឹងថា តន់ ចាន់សីម៉ា គ្រាន់តែថតសម្អាងការមួយថ្ងៃ ស៊ីថ្លៃរហូតដល់ទៅ ២០០០០ ដុល្លារឯណោះ។

លោក យឹម តាមស្រង់ បានបង្ហាញពីតួលេខនេះក្នុងគណនីហ្វេសប៊ុកលោកដោយភ្ជាប់ជាមួយរូបភាពកញ្ញា ចន្ទសីម៉ា ឱ្យដឹងថា៖ “តារាស្រីល្បីគ្រាន់តែថតរូបសំអាងការ១ថ្ងៃបាន $20000បានមកចែកលោកអ្នកនិពន្ធ %20 នេះហើយបានម្នាក់ៗគេចង់ល្បីណាស់ អត់ត្រូវថ្លៃច្រៀងឬថតឲ្យនៅដេកផ្ទះញ៉ាំបាយហូបបន្លែត្រីសាច់ផ្សារឡេង ណាវ៉ាត្រាផ្គត់ផ្គង់ឲ្យ”។

គួរបញ្ជាក់ឱ្យដឹងថា ម្ចាស់បទ «ឡានសារ៉ែន» កញ្ញា តន់ ចាន់សីម៉ា គឺជាតារាទីមួយដែលបានគិតគូរ​ពីការ​លំបាកនិងផល​ប្រយោជន៍រួមដល់​អ្នក​និពន្ធ​របស់ខ្លួន​ដោយនាងបានសម្រេច​ចិត្ត​ផ្ដល់ប្រាក់​ចំណូលរបស់ខ្លួនដែលបាន​ពីការ​ចូលរួមក្នុងកម្មកម្មវិធីផ្សេងៗចំនួន ២០% ឲ្យ​ទៅ​អ្នកនិពន្ធផ្ទាល់ខ្លួនរបស់នាង គឺលោក យឹម តាស្រង់ ដែលជាអ្ននិពន្ធទំនុកច្រៀងដ៏ល្បីមួយរូប​នៅក្នុងប្រទេស​កម្ពុជានិងប្រចាំនៅផលិតកម្ម Galaxy Navatra ផ្ទាល់តែម្ដង៕

អត្ថបទដែលជាប់ទាក់ទង