គួរឲ្យគយគន់ខ្លាំងណាស់! ពិតជាប្លែក ព្រះនាងតូច នរោតម្តម ជេនណា បានបង្ហោះនូវរូបភាពប៉ុន្មានសន្លឹកក្នុងឈុតក្រហមទាំងការតុបតែងស្ទីល បែបបរទេស

ទោះវ័យត្រឹមតែ ៨ ឆ្នាំតែប៉ុណ្ណោះតែព្រះនាងតូច នរោត្តម ជេនណា បានធ្វើឲ្យមហាជន និង អ្នកគាំទ្រកាន់តែពេញចិត្តកាន់តែខ្លាំងនូវសមត្ថភាព និង ទេពកោសល្យសិល្បៈរបស់ព្រះនាង ។ ព្រះនាងតូច បានបង្ហាញនូវទេពកោសល្យនៃការបកស្រាយនូវបទចម្រៀងជាច្រើនបទរួចមកហើយបច្ចុប្បន្នព្រះនាងតូច នរោត្តម ចេនណា ក៏កំពុងតែធ្វើឲ្យអ្នកទស្សនានូវខ្សែភាពយន្តភាគបុរាណ «ទេពធីតាព្កុលមាស» កំពុងតែសរសើរមិនដាច់ពីមាត់ពីការសម្តែងដ៏ល្អឥតខ្ចោះរបស់ទ្រង់ទៀតផង ។

យ៉ាងណាមិញ នៅក្នុងគណនី fb របស់ព្រះនាងផ្ទាល់ទទួលបានការតាមដានយ៉ាងច្រើនពីមហាជននូវសកម្មភាពនៃជីវិតឯកជន និង ការងារសិល្បៈរបស់ទ្រង់ ហើយថ្មីៗនេះព្រះនាងតូច នរោតម្តម ជេនណា បានបង្ហោះនូវរូបភាពប៉ុន្មានសន្លឹកក្នុងឈុតក្រហមទាំងការតុបតែងស្ទីល បែបបរទេសមើលទៅពិតជាទាក់ភ្នែកគួរឲ្យគយគន់ខ្លាំងណាស់ ជាពិសេសនោះ សម្រស់របស់ព្រះនាងក្នុងស្ទីលនេះប្លែកហាក់ដូចជាយុវវ័យអ៊ីចឹង ៕

អត្ថបទដែលជាប់ទាក់ទង