ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពុជានឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើនចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៨ បំណាច់ខែកក្កដានេះ!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពុជានឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើនចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៨ បំណាច់ខែកក្កដានេះ។

ក្រសួងបញ្ជាក់ថា ការធ្លាក់ភ្លៀងពីតិចទៅច្រើន តាមតំបន់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសារបាតុភូត ជ្រលងសម្ពាធទាប និងខ្យល់មូសុង អូសបន្លាយ និងមានឥទ្ធិពលមកលើកម្ពុជា។ ក្រសួងធនធានទឹក និងឧតុនិយម ក៏បន្តអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានជាយថាហេតុ៕

អត្ថបទដែលជាប់ទាក់ទង