ប្រទេសចិន បានចេញការព្រមានខ្លាំងៗ សុំឲ្យអង់គ្លេសកុំបន្តបំផ្លាញ នូវទំនាក់ទំនងទ្វេរភាគីរវាងប្រទេសទាំង២ជាបន្ទាន់

(អន្តរជាតិ)៖ ម្សិលមិញនេះ ប្រទេសចិន បានចេញការព្រមានខ្លាំងៗ សុំឲ្យអង់គ្លេសកុំបន្តបំផ្លាញ នូវទំនាក់ទំនងទ្វេរភាគីរវាងប្រទេសទាំង២ជាបន្ទាន់ ដែលនេះជាការឆ្លើយតប ទៅនឹងទីក្រុងឡុងដ៍ ដែលបាននិយាយថាពួកគេនឹងព្យួរនូវសន្ធិសញ្ញា ធ្វើបត្យាបន័ជាមួយទីក្រុងហុងកុង ក្រោយពីប្រទេសចិន បានអនុម័តប្រើប្រាស់ច្បាប់សន្តិសុខថ្មីនៅទីក្រុងមួយនេះ។

យោងតាមប្រពន្ធ័ព័ត៌មានទីក្រុងឡុងដ៍បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេស គ្រោងនឹងប្រកាសព្យួរ សន្ធិសញ្ញាបត្យាបន័ទីក្រុងហុងកុងនៅក្នុងសភាអង់គ្លេសនាពេលខាងមុខនេះ ដែលនឹងធ្វើឲ្យទំនាក់ទំនងទីក្រុងប៉េកាំង និងទីក្រុងឡុងដ៍ កាន់តែតានតឹងខ្លាំងឡើង។

បើតាមសន្ធិសញ្ញា ដែលមានអាយុកាល៣០ឆ្នាំនោះ គឺប្រសិនបើបុគ្គលណាមួយនៅក្នុងប្រទេសអង់គ្លេស ត្រូវប្រឈមមុខនឹងបទឧក្រឹដ្ឋ ដែលប្រព្រឹត្តនៅក្នុងទីក្រុងហុងកុង ជននេះត្រូវតែបញ្ជូនទៅកាត់ទោស នៅឯតុលាការក្រុងហុងកុង។

អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា យើងសូមថ្កោលទោសយ៉ាងខ្លាំង ចំពោះសកម្មភាពបែបនេះ។ យើងស្នើឲ្យអង់គ្លេសបញ្ឈប់ជាបន្ទាន់ នូវការប្រកាន់ជំហរដ៏ខុសឆ្គងនេះ ហើយត្រូវជៀសវាងដាច់ខាត នូវបំផ្លាញចោលទំនាក់ទំនងរវាងប្រទេសទាំង២៕

អត្ថបទដែលជាប់ទាក់ទង