អាសូរណាស់! បុរសម្នាក់ជាកម្មករសំណង់ទៅងូតទឹកស្រះបណ្ដាលឲ្យរអិលជើងរដួលលង់ទឹកស្លាប់

ភ្នំពេញ:បុរសម្នាក់ជាកម្មករសំណង់ស៊ីឈ្នួលរៀបឥដ្ឋធ្វើរបងដីមួយកន្លែងដែលស្ថិតនៅក្នុងភូមិខ្វែរ ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ អំឡុងពេលប្រមាណជាម៉ោង 2រសៀលថ្ងៃត្រង់ដែលបុរសម្នាក់ដែលជាជនរងគ្រោះមានឈ្មោះកែវធួន មានអាយុ 24 ឆ្នាំ ដែលមានស្រុកកំណើតនៅភូមិត្រពាំងធ្លក ឃុំចក្រី ស្រុករមាសហែក ខេត្តស្វាយរៀង បានប្រាប់មិត្តរួមការងារជាកម្មករសំណង់ដូចគ្នាថាទៅងូតទឹកនៅឯស្រះខាងក្រោយការដ្ឋានស្រាប់តែបាត់យូរម៉ោងក៏មិត្តរួមការងារមានការឆ្ងល់នឹងមានការសង្ស័យក៏បានទៅខាងក្រោយតាមរកនៅឯក្បែរស្រះទឹកស្រាប់តែប្រទះឃើញមួកជនរងគ្រោះអណ្តែតឡើងលើស្រះទឹកបង្កមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រួចកម្មករដែលជាមិត្តរួមការងារបានច្រមុជចូលទៅក្នុងស្រះទឹកដើម្បីស្វែងរកនូវជនរងគ្រោះដែលបានធ្លាក់ចូលនឹងលង់ទឹកស្លាប់នៅក្នុងស្រះទឹកដែលនៅក្បែរនឹងមោងខ្មោចចិនជុំវិញតែម្ដង​។ ក្រោយពេលកម្មករមិត្តរួមការងារបានច្រមុជចូលរកក៏បានឃើញបុរសម្នាក់នោះរួចបានស្រង់ទាញឡើងមកខាងលើគោកស្រាប់តែបុរសខាងលើដែលជាជនរងគ្រោះគឺបានផុតដង្ហើមស្លាប់បាត់ទៅហើយ  ។ ភ្លាមៗនោះកម្មករមិត្តរួមការងារក៏បានទាក់ទងទៅក្រុមគ្រួសារជនរងគ្រោះព្រមទាំងទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាននិងជំនាញចក្ខុដើម្បីធ្វើកំណត់ហេតុនឹងយកសាកសពបុរសខាងលើដែលឈ្មោះកែវធួនយកទៅធ្វើបុណ្យនៅឯស្រុកកំណើតខាងប្រពន្ធខេត្តព្រៃវែង ដោយមូលហេតុប្អូនស្រីបង្កើតរបស់ជនរងគ្រោះបានបញ្ជាក់ប្រាប់ CS NEWS LIVEថាគឺមិនអាចយកសាកសពបុរសខាងលើទៅធ្វើបុណ្យនៅឯស្រុកកំណើតខេត្តស្វាយរៀងបានទេដោយសារតែប្អូនស្រីដែលត្រូវជាប្អូនបង្កើតជនរងគ្រោះបានបញ្ជាក់ប្រាប់ថាគឺប្អូនស្រីមានតែស្រុកកំណើតតែប៉ុណ្ណោះមិនមានផ្ទះសម្បែងនិងដីលំនៅដ្ឋាននៅខេត្តស្វាយរៀងទេ ដូច្នេះហើយពុកម៉ែបងប្អូនប្រិយមិត្តទស្សនិកជនបើមានចិត្តសប្បុរសធម៌ក្នុងការជួយទៅដល់ប្អូនស្រីជនរងគ្រោះនិងប្រពន្ធជនរងគ្រោះអាចជួយជាថវិកាបន្តិចក្តីច្រើនក្តីដើម្បីឲ្យក្រុមគ្រួសារជនរងគ្រោះមានថវិកាគ្រប់គ្រាន់សម្រាប់ធ្វើបុណ្យតាមប្រពៃណីគឺតាមរយៈអង្គភាពសារព័ត៌មាន cs news live 086 5555 97/097 2222 469​ ឬ តាមលេខទូរស័ព្ទជនរងគ្រោះក៏បាន 096 6782592 សូមអរគុណ!

អត្ថបទដែលជាប់ទាក់ទង