ថាមែនៗ! ឧត្ដមសេនីយ៍ឯក ស ថេត បញ្ជាឲ្យនាំខ្លួនគណនីហ្វេសប៊ុក Saran Narita ដែលបានបង្ហោះរូបវីដេអូ សិចស៊ី ហួសហេតុ

(ភ្នំពេញ)៖ យោងតាមបណ្តាញសង្គមហ្វេសប៊ុក លោក ផែង វណ្ណៈ នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និង ជាស្នងការនគរបាលរាជធានីភ្នំពេញ បានកំពុងបញ្ជាឲ្យ ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកការស្រាវជ្រាវដើម្បីនាំខ្លួនម្ចាស់គណនី ហ្វេសប៊ុក ឈ្មោះ Saran Narita ដែលបានបង្ហោះរូបវីដេអូ សិចស៊ី ហួសហេតុធ្វើឲ្យប៉ះពាល់ដល់ កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្ត្រីខ្មែរ។

សូមបញ្ជាក់ផងដែរថា កាលពីម្សិលមិញនេះ មានការចែកចាយតៗគ្នាជាច្រើន នូវវីដេអូ ដ៏ស្រើបស្រាលមួយ ដែលម្ចាស់គណនី បាននង្ហោះចេញ។ វីដេអូនេះទៀតសោធ បានបំពាននឹងអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមិនអនុញ្ញាតអោយ អ្នកលក់តាមអនឡាញ ឡាយលក់ផលិតផលរបស់ខ្លួនបញ្ចេញភាពសិចស៊ីហួសហេតុនោះទេ៕

អត្ថបទដែលជាប់ទាក់ទង