ពេលនេះប្អូនប្រុសពៅត្រកូលទ្រីគឺលោក ទ្រី វាយោ បានចេញមុខព្រលះបងស្រីទីមួយឈ្មោះ ទ្រី សុផានិត នោះថានិយាយខុសការពិត

ក្រោយពីបងស្រីបង្កើតរបស់អ្នកនាង ទ្រី ដាណា ចេញមុខព្រលះអ្នកនាងចំៗថាជាចោរ ដែលលួចយកម៉ាកផលិតផលគ្រឿងសម្អាងរបស់ខ្លួនទៅចុះបញ្ជី និងថាជាមនុស្សបោកប្រាស់ធ្វើសប្បុរសធម៌គ្រាន់តែជាការសម្ដែងរួចមក ពេលនេះស្រាប់តែប្អូនប្រុសពៅត្រកូលទ្រីគឺលោក ទ្រី វាយោ បានចេញមុខព្រលះបងស្រីទីមួយឈ្មោះ ទ្រី សុផានិត នោះថានិយាយខុសការពិត។

បុរសម្នាក់ដែលអះអាងថាខ្លួនគឺជាប្អូនពៅរបស់អ្នកនាង ទ្រី​ ដាណា បានចេញវីដេអូបរិយាយឱ្យដឹងថា អ្នកនាង ទ្រី ដាណា គឺជាបងស្រីដែលមានសណ្ដានចិត្តល្អ រាល់ទង្វើសប្បុរសធម៌ផ្សេងៗមិនមែនជាការសម្ដែងនោះឡើយ ប៉ុន្តែចេញពីទឹកចិត្តផ្ទាល់តែម្ដង។ ហើយចំពោះការចោទប្រកាន់ថាអ្នកនាង ទ្រី ដាណា លួចប្រេនផលិតផលរបស់បងស្រីនោះ ក៏ជារឿងមិនពិតដែរ។ បុរសនេះអះអាងថាបើសិនជា ទ្រី ដាណា ជាចោរលួចប្រេនមែននោះ គាត់នឹងមិនអាចចរាចរណ៍លក់ផលិតផលនោះនៅលើទីផ្សារបានទេ។ ក្នុងរឿងរ៉ាវជម្លោះនេះ លោកក៏មិនយល់ថាហេតុអ្វីនៅសុខៗបងស្រីទីមួយឈ្មោះ ទ្រី សុផានិត ចេញមុខចោទប្រកាន់ប្អូនស្រីដូច្នេះដែរព្រោះជាសាច់ឈាមបង្កើតនឹងគ្នា។

គួរបញ្ជាក់ឱ្យដឹងថា ក្រោយពីមានការចោទប្រកាន់ពីបងស្រីបង្កើតថាខ្លួនលួចប្រេនផលិតផលទៅចុះបញ្ជីនោះ អ្នកនាង ទ្រី ដាណា ក៏បានចេញមុខប្រតិកម្មដែរ ថាវាមិនមែនជាការពិត ហើយអ្នកនាងក៏បានរកជំនួយផ្នែកច្បាប់ជួយដោះស្រាយក្នុងរឿងនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង