លោកស្រី ឱ​ វណ្ណឌីន​ បានបញ្ជាក់ថា ស្ដ្រីអនិកជនខ្មែរ-អាមេរិកកាំងកំពុងដាក់ធ្វេីចត្តាឡីស័ក​ នៅខេត្តកំពង់ចាម និងមានការតាមដានពីអាជ្ញាធរខេត្ត

(ភ្នំពេញ)៖ លោកស្រី ឱ​ វណ្ណឌីន បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកមួយថាស្ដ្រីអនិកជនខ្មែរ-អាមេរិកកាំងដែលកំពុងសង្ស័យមានការឆ្លងជំងឺកូវីដ១៩​ ត្រូវបានដាក់ធ្វេីចត្តាឡីស័កនៅខេត្តកំពង់ចាមចំនួន១៤ថ្ងៃ​​ នៅក្នុងសណ្ឋាគារមួយដែលបានរៀបចំឡេីងដោយអាជ្ញាធរខេត្ត និងមានការតាមដានយ៉ាងចិត្ដទុកដាក់បំផុត​។

លោកស្រី​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និង​ជាអ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​ មានប្រសាសន៍យ៉ាងដូច្នេះថា​ ស្ដ្រីអនិកជនខ្មែរ-អាមេរិកកាំងកំពុងដាក់ធ្វេីចត្តាឡីស័ក​នៅខេត្តកំពង់ចាមចំនួន១៤ថ្ងៃ​​ និងមានការតាមដានពីអាជ្ញាធរខេត្ដយ៉ាងចិត្ដទុកដាក់បំផុត​ បន្ទាប់ពី​​រត់គេចវេសធ្វេីចត្តាឡីស័ក។ ការចាក​ចេញពីកន្លែងធ្វេីចត្តាឡីស័ក​ ដោយមិនបានស្នេីសុំត្រឹមត្រូវ​ ដែលជាទង្វេីលួចចេញដោយមិនគោរពតាមវិធានការចត្តាឡីស័កសម្រាប់គ្រប់គ្រងប្រទេសក្នុងគ្រាមានការរាតត្បាតជំងឺឆ្លងជាអន្តរជាតិនេះ​ ទាមទារពេលវេលាបន្តិចសិន​ ដេីម្បីក្រុមការងារ​ថ្នាក់ក្រោមជាតិដែលមានអាជ្ញាធរខេត្តដឹកនាំ​ កំពុងធ្វេីការងារបន្តទៀតសិន។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានត្រៀមលក្ខណ:ជួយសម្របសម្រួលអនុវត្តវិធានការត្រួតពិនិត្យសុខភាព​ជូនដល់អ្នកដំណេីរទាំងអស់ដែលត្រូវចូលមកកម្ពុជា​ ជាប់​ជា​ប្រចាំ​ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៅក្នុងប្រទេស​ និងសហគមន៍​។

សូមបញ្ជាក់ថា​ ក្រសួងសុខាភិបាលមិនទាន់មានវិធានការណាមួយចំពោះ បុគ្គលដែលមិនគោរព​ និងមិនប្រតិបត្តិតាមវិធានការសុខាភិបាល​ ឫរត់គេចវេស ពីការអនុវត្តវិធានការនេះ​ ដោយចេតនា​ ឫអចេតនាក្តី​ នឹងត្រូវទទួលទោស​ ឫទទួលការផាកពិន័យ​ ស្របតាមផ្លូវច្បាប់មានជាធរមាននៅកម្ពុជា​ នៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង