រន្ធត់ណាស់! បុរសពីរនាក់ដែលជាជនជាតិចិនបានស្លាប់បាត់បង់ជីវិតភ្លាមៗ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ:រថយន្តព្រូសពណ៌សមួយគ្រឿងដែលបើកបរដោយបុរសជនជាតិចិនសរុបមានគ្នាបួននាក់ប្រុសបីស្រីមួយបានបើកពីទិសដៅខាងលិចមកខាងកើតមកដល់ចំណុចទីតាំងកន្លែងកើតហេតុក៏បានរេចង្កូតក្នុងល្បឿនយ៉ាងលឿនក៏បានបុកជាមួយរថយន្តកុងតឺន័រធុនធំមួយគ្រឿងដែលធ្វើដំណើរបញ្ច្រាស់គ្នាក្នុងទិសដៅពីកើតមកលិច បណ្ដាលឱ្យបុរសពីរនាក់ដែលជាជនជាតិចិនបានស្លាប់បាត់បង់ជីវិតភ្លាមភ្លាមនៅចំណុចទីតាំងកន្លែងកើតហេតុនិងមានអ្នករងរបួសធ្ងន់ 2នាក់ ម្នាក់ជាស្រីជនជាតិខ្មែរ និងម្នាក់ទៀតជាបុរសជនជាតិចិនភ្លាមៗនោះក្រោយពីកើតហេតុអ្នករងរបួសធ្ងន់ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ និងរងការខូចខាតនូវរថយន្តព្រោះយ៉ាងដំណុំ ហេតុការណ៍ខាងលើនេះកើតឡើងនៅវេលាម៉ោង 10 និង 30 នាទីយប់ក្នុងថ្ងៃទី 19 ខែកក្កដា ឆ្នាំ 2020 ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ 4 ក្នុងភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

អត្ថបទដែលជាប់ទាក់ទង