មានរឿងអ្វី? ប្រធានសមាគមសិល្បៈ បញ្ចេញទស្សនៈរឿងប​ងប្អូនស្រី ទ្រី ដាណា ឈ្មោះគ្នាផ្អើលហ្វេសប៊ុក

បងប្អូនស្រីសាច់ឈាមបង្កើតរបស់អ្នកស្រី ទ្រី ដាណា គឺអ្នកស្រី ទ្រី សុផានិត​ ដែលជាម្ចាស់ក្រុមហ៊ុន ទ្រី សុផានិតត្រេតឌីង ឯ ក បាននិយាយហែកហួរបងប្អូនស្រីខ្លួនឯងខ្លាំងៗក្នុងបណ្ដាញសង្គមនារយៈពេលចុងក្រោយនេះ ដោយចោទប្រកាន់ទៅអ្នកស្រី ទ្រី ដាណា ថាបានលួចឈ្មោះផលិតផលរបស់ខ្លួនយកទៅចុះបញ្ជីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

ជុំវិញជម្លោះបងប្អូនស្រីបង្កើតនេះ ប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ចន្ទលក្ខិណា បានបញ្ចេញចម្ងល់ក៏ដូចជាទស្សនៈផ្ទាល់ខ្លួនថា៖ “ឃើញល្អនឹងគ្នាសុខៗសោះឥឡូវមានរឿងអ្វី ? មួយរយៈនេះឧស្សាហ៍ឃើញ បងប្អូនបង្កើតដែលមានក្រុមហ៊ុនលក់ផលិតផលល្បីៗតាម Online ប្តឹងផ្តល់គ្នា Live ហែកគ្នា”។ 

ដោយឡែកចំពោះ អ្នកស្រី ទ្ រីដាណា ក្រោយពេលបងប្អូនស្រីនិយាយហែកហួរផ្អើលពេញបណ្ដាញសង្គមរួចមក អ្នកនាងនិងស្នាមីក៏បានថតវីដេអូនិយាយរៀបរាប់ទៅគូជម្លោះទាំងមិនបញ្ចេញឈ្មោះថា អ្នកនាងបានដាក់ពាក្យបណ្ដឹងរួចហើយ ហើយអស់អ្នកណាដែលបរិហារនិយាយមិនពិតពីអ្នកនាង នោះអ្នកនាងនឹងស្វាមីនឹងធ្វើពិធីដាក់បណ្ដាសារ។ ក្រោយការនិយាយដៀមដាមដាក់បន្ទុកលើគ្នារវាងបងប្អូនស្រីល្បីឈ្មោះក្នុងភិភពជំនួញអនឡាយរហូតដល់មានការប្ដឹងផ្ដល់ទៅតុលាការនេះ យើងមិនទាន់ដឹងថាចុងបញ្ចប់នៃរឿងនេះ នឹងទៅជាយ៉ាងណានោះឡើយ ខណៈដែលភាគីខាងអ្នកនាង ទ្រី សុផានិត នៅតែប្រកាសក្នុងហ្វេសប៊ុកថានឹងតាមហែកហួរអ្នកស្រី ទ្រី ដាណា រហូតនោះ៕

អត្ថបទដែលជាប់ទាក់ទង